ព័ត៌មានកីឡា

Go Seul-Ki ទៅលេងនៅកូរ៉េខាងត្បូងវិញ ក្នុងលក្ខខ័ណ្ខខ្ចីជើងពីក្លិប Buriram United

កីឡាករបាល់ទាត់កូរ៉េខាងត្បូង Go Seul-Ki បានសំរេចចិត្តត្រលប់ទៅប្រទេសកំណើតរបស់គាត់ដើម្បីលេងឱ្យក្លិប Incheon United នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ក្លិប។

ខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះ ធ្លាប់លេងជាមួយនឹងក្រុម Pohang Steelers និង Ulsan Hyundai មុនពេលផ្លាស់ទៅកាន់ប្រទេសកាតា ដើម្បីចូលរួមជាមួយក្លិប El Jaish SC នៅក្នុងឆ្នាំ ២០១៣ ។ បន្ទាប់មកបានចាកចេញពីប្រទេសកាតា ទៅចូលរួមជាមួយក្លិបថៃ Buriram United នៅឆ្នាំ ២០១៥ ។

ខ្សែបម្រើកណ្តាលរបស់កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏សំខាន់សម្រាប់ក្រុម Buriram United ។ នៅរដូវកាលទី១ របស់គាត់ជាមួយនឹងក្លិបនៅប្រទេសថៃនេះ Go Seul-Ki បានឈ្នះពានរង្វាន់ ៥ រួមមាន ក្របខ័ណ្ឌ Thai Premier League, Thai FA Cup, Thai League Cup និង Kor Royal Cup ផងដែរ។

សូមបញ្ជាក់ថា កីឡាករដែលកើតនៅទីក្រុងសេអ៊ូល បានបន្តឈ្នះពានរង្វាន់ក្របខ័ណ្ឌ Thai Premier League ជាថ្មីម្តងទៀតជាមួយនឹងក្លិប Buriram United នៅឆ្នាំ ២០១៧៕

មតិយោបល់