ព័ត៌មានកីឡា

Allegri៖ AC Milan មិនចាត់ទុកជាក្រុមខ្លាំងនៅរដូវកាលនេះឡើយ

គ្រូបង្វឹកក្រុម សេះបង្កង់ Juventus លោក Massimiliano Allegri បាននិយាយនៅ​ក្រោយការ​ប្រកួតឈ្នះក្រុម AC Milan ២-០ កាលពីថ្ងៃសៅរ៍កន្លងមកថា ក្រុម AC Milan មិនមែនជាគូ​ប្រជែងពាន ដែលគួរឲ្យភ័យខ្លាចឡើយ ព្រោះថា ក្រុមដែលចំណាយលុយច្រើនមួយនេះ មិនទាន់ជាឧបសគ្គ សម្រាប់ Juventus ឡើយ។

សម្រាប់បាល់ទាត់ នៅអ៊ីតាលី រដូវកាលនេះ ពិតជាមានភាព ខុសប្លែកច្រើនណាស់ ពីរដូវកាលមុនដែលក្លិបាល់ទាត់ បានវិវត្តន៍ ទៅរកភាពខ្លាំង មិនដូចរដូវកាលមុនឡើយ។ យ៉ាងណាវិញ សម្រាប់លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុមការពារជើងឯក Juventus វិញ ពិតជា​មានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ការប្រកួតប្រជែងពានឆ្នាំនេះ។ ក៍ប៉ុន្តែ លោក Allegri ហាក់មិនសូវបារម្ភពីក្រុម ដែលចំណាយលុយច្រើន កាលពីរដូវក្តៅកន្លងមក AC Milan ឡើយ ក្រោយពីជ័យ​ជម្នះ ២-០ នៅលើទឹកដី San Siro កាលពីថ្ងៃសៅរ៍កន្លងមក។

លោក Allegri និយាយថា AC Milan មិនទាន់រាប់ចូលជាក្រុមខ្លាំង នៅអ៊ីតាលី រដូវកាលនេះឡើយ ថ្វីបើអតីតក្រុមយក្សអ៊ីតាលីមួយនេះ មានការវិវត្តន៍ច្រើនជាងមុនក៍ដោយ។​ ក្នុងនោះដែរលោក Massimiliano Allegri បែរជាមានការព្រួយបារម្ភ ទៅលើ​ក្រុមខ្លាំងផ្សេងវិញ ដូចជា Napoli, Inter Milan និង Lazio ដែលកំពុងតែលេងឡើងជើងខ្លាំងគួរឲ្យកត់សម្គាល់​យ៉ាងខ្លាំង ព្រមទាំងអាចក្លាយជាដៃគូប្រជែង ក្រុមកំពូលតារាងទាំង៤ និងអាចប្រជែងពានឆ្នាំនេះផងដែរ។ ហេតុនេះហើយ លោក Allegri មិនបានផ្តោតគោលដៅប្រជែងជាមួយក្រុម AC Milan ឡើយ តែលោកត្រូវប្រឹងប្រែងឲ្យខ្លាំង ជាមួយក្រុម​ទាំង៣ ដូចដែលលោកបាននិយាយពីខាងលើ ដើម្បីរក្សា​ជើងឯក ដែល Juventus រក្សាច្រើនឆ្នាំកន្លងមកហើយ។

ដូច្នេះហើយ លោក Massimiliano Allegri ជឿជាក់ថា មិនមែន AC Milan ទេដែលជាក្រុមគួរឲ្យខ្លាច សម្រាប់ Juventus តែលោកត្រូវតែប្រយ័ត្នប្រយែង ក្នុងការបន្តរក្សាពានឆ្នាំនេះ។

មតិយោបល់