សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាចំនួន ២៥រូប ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយនឹង ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី ០៩ ខែវិច្ចិកា ខាងមុខនេះ គ្មានវត្តមានខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី នោះទេ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក ប្រាក់ សុវណ្ណារ៉ា មិនត្រឹមតែគ្មាននៅក្នុងជំនួបមិត្តភាពនេះទេ តែនៅក្នុងការប្រកួតផ្លូវការណ៍នៃពានរង្វាន់ AFC Asian Cup 2019 ជាមួយនឹងក្រុមជម្រើសជាតិ ហ្សកដានី នៅថ្ងៃទី១៤ ខែវិច្ចិកា នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក៏មិនមានឈ្មោះខ្សែប្រយុទ្ធជើងចាស់រូបនេះដែរ។ ប៉ុន្តែកីឡាករមួយចំនួនដែលបានបាត់មុខជាយូមកហើយបែរជាមានទៅវិញដូចជា សុខ សុវណ្ណ, សារ៉េត គ្រីយ៉ា នឹង គួច សុកុម្ភះ ជាដើម។
យើងសង្កេតឃើញថា កីឡាកររបស់បឹងកេតរូបនេះ តែងតែមានវត្តមានជានិច្ចនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏ជាប់ជាជម្រើស ១១នាក់ ដំបូងរហូតផងដែរ។ តែគ្រូបង្វឹកថ្មីនេះ អាចមានយុទ្ធសាស្រ្ត ដើម្បីជួយស្តារមុខម៉ាត់ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងតែធ្លាក់ទម្រង់យ៉ាងខ្លាំងនេះមកវិញ ក៏ថាបាន៕
មតិយោបល់