ព័ត៌មានកីឡា

Man Utd ឡើងស្វ័យប្រវត្តិទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ

ក្រុមបីសាចក្រហម Manchester United បានឡើងដោយស្វ័យប្រវត្តិទៅកាន់វគ្គ ១៦ក្រុម Champion League ហើយក្រោយពីយកឈ្នះក្រុម Benfica ក្នុងលទ្ធផល ២-០ ។

ការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Champion League វិញរបស់ក្រុមបីសាចក្រហម Manchester United ពិតជាមិនអន់ឡើយ ដោយលេងបានត្រឹម ៤ប្រកួតប៉ុណ្ណោះ Man Utd បានឡើងដោយស្វ័យប្រវត្តិទៅកាន់វគ្គ ១៦ក្រុម​ទៅហើយ។ ក្នុងនោះដែរ Man Utd បានរកគ្រាប់បាល់បាន ២គ្រាប់ លើក្រុម Benfica ដោយបន្តរក ៣ពិន្ទុបន្ថែមទៀត ក្នុងការរក្សាតំណែងកំពូលតារាងពូលA ។ ២គ្រាប់បស់ក្រុម​បីសាចក្រហម Manchester United រកបានដោយការទាត់ចូលទីខ្លួនឯង របស់កីឡាករ Mile Svila នៅនាទីទី៤៥ និងកីឡាករ Daley Blind ដោយបាល់់ពិន័យ១១ម៉ែត្រ នៅនាទីទី៧៨។ ក្នុងនោះដែរ ខ្សែប្រយុទ្ធ Anthony Martial បានខកខានឱកាសក្នុងការរកគ្រាប់បាល់បញ្ចូលទី បន្ទាប់ពី​កីឡាកររូបនេះ ស៊ុតបាល់ ១១ម៉ែត្រ មិនចូលនៅនាទីទី១៥ ដោយអ្នកចាំទីរបស់ Benfica សង្រ្គោះបាន។

តាមរយ:ការប្រកួតនេះ Man Utd មានសុវត្ថិភាព ក្នុងការឡើងទៅកាន់វគ្គបន្តហើយ ខណ:ក្រុម Basel និង CSKA Moscow មាន ៦ពិន្ទុដូចគ្នា និង Benfica មិនទាន់មានពិន្ទុឡើយ។ ឆ្លងកាត់ការប្រកួត៤ប្រកួតកន្លងមកនេះ Man Utd ឈ្នះទាំង៤ប្រកួត ស៊ុតបាន ១០គ្រាប់ និងរបូតគ្រាប់បាល់​តែ១គ្រាប់វិញប៉ុណ្ណោះ ដោយក្រុមអង់គ្លេសមួយនេះ ត្រៀមខ្លួនទៅលេងវគ្គ ១៦ក្រុមចុងក្រោយរួចហើយ។

//www.youtube.com/watch?v=XUGQvG4DuOo

 

មតិយោបល់