ព័ត៌មានកីឡា

ខ្សែការពារ Kurzawa រកបាន​ Hat trick ឲ្យក្រុម PSG

ខ្សែការពារស្លាប Layvin Kurzawa បំបែកកំណត់ត្រាស៊ុតចូលទីបាន ៣គ្រាប់ឲ្យក្រុម Paris Saint Germain ក្នុងជំនួបជាមួយក្រុម Anderlecht ។

ក្រុម Paris Saint Germain នៅតែបន្តស៊ុតមិនឲយរបូតគ្រាប់បាល់ នៅ Champion League ដោយបំបាក់ក្រុម Anderlecht ក្នុងលទ្ធផល ៥-០ ។ ក្នុងនោះដែរ កីឡាករ Marco Verratti រកបាន១គ្រាប់ដំបូងឲ្យក្រុម Paris Saint Germain តាំងពីនាទីទី៣០ និងខ្សែប្រយុទ្ធឆ្នើម Neymar ស៊ុត្រាប់ទី២ នៅចុងតង់ទី១ នាទីទី ៤៥។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ​ កីឡាករមុតស្រួចនៅលើតំបន់​ប្រយុទ្ធខាងលើបែរជាមិនអាចរកគ្រាប់បាល់បាន បែរជា​ខ្សែការពារស្លាបឆ្វេង​ Layvin Kurzawa រកបានដល់ទៅ ៣គ្រាប់ជាប់ៗគ្នាទៅវិញ ដោយការស៊ុតនៅនាទីទី៥២, ៧២ និង៧៨។

ដូច្នេះហើយឆ្លងកាត់ការប្រកួត ៤លើកកន្លងមក ក្រុម​ Paris Saint Germain ឈ្នះទាំងអស់ មិនទាន់ស្គាល់ចាញ់ និងស្មើឡើយ ដែលនេះបង្ហាញឲ្យឃើញពី ភាពរីកចម្រើនយ៉ាងគំហករបស់ក្រុម ដែលចំណាយលុយមហាសាលមួយនេះ។ Paris Saint Germain នៅសល់ ២ប្រកួតក្នុងដៃទៀត តែពួកគេបានឡើងដោយស្វ័យប្រវត្តិទៅកាន់វគ្គ ១៦ក្រុម​ចុងក្រោយ Champion League ហើយ ដោយមិនចាំបាច់ប្រឹងយកឈ្នះការប្រកួតទៀតឡើយ។

គួរបញ្ជាក់ផងដែរថា Paris Saint Germain ឆ្លងកាត់ ៤ប្រកួតកន្លងមកនេះ ស៊ុតបញ្ចូលទីគូប្រកួតរហូតដល់ទៅ ១៧គ្រាប់ តែមិនទាន់របូតគ្រាប់បាល់១គ្រាប់វិញនៅឡើយទេ ដោយចំណេញគ្រាប់បាល់យ៉ាងច្រើនក្នុងដៃ សូម្បីតែក្រុមជើងខ្លាំង Bayern Munich ក៍មិនអាចទាត់​ចូលក្រុម Paris Saint Germain បានឡើយ។

https://www.youtube.com/watch?v=omkJ1mh0jrk&t=9s

មតិយោបល់