ក្រោយពីមានការផ្លាស់ប្តូរគ្រូបង្វឹក កាលពីពេលថ្មីកន្លងមកក្រុម Bayern Munich មានការប្រែប្រួលខ្លាំងមែនទែន ដោយមិនទាន់ស្គាល់បរាជ័យឡើយ នៅប៉ុន្មានប្រកួតចុងក្រោយនេះ។
ជាក់ស្តែងណាស់ Bayern Munich បានទៅដណ្តើមយក ៣ពិន្ទុពីក្រុមជើងខ្លាំង Dortmund ទៀត ដោយយកឈ្នះក្នុងលទ្ធផល ៣-១ ។ ៣គ្រាប់របស់ក្រុមភ្ញៀវ Baryern Munich រកបានដោយខ្សែប្រយុទ្ធស្លាបវ័យរាងជ្រេ Arjen Rubben នៅនាទីទី១៧, ខ្សែប្រយុទ្ធមុតស្រួច Robert Lewandowski នៅនាទីទី៣៧ និង David Alba នៅនាទីទី៦៧ ចំណែក១គ្រាប់វាយបកវិញ របស់ក្រុមម្ចាស់ផ្ទះ Dortmund រកបានដោយខ្សែការពារស្លាប Marc Bartra នៅនាទីទី៨៨។ យ៉ាងណាវិញ សម្រាប់ក្រុម Bayern Munich ក្រោយពីប្តូរគ្រូបង្វឹកថ្មីរួចមក ដូចជាកាក់កបជាងមុនណាស់ ដោយក្រុមមួយនេះ បានរំកិលទៅឈរកំពូលតារាងឡើងវិញ បន្ទាប់ពីក្រុម Dortmund កាន់តាំងពីដើមរដូវកាលកន្លងមក។
ដូច្នេះហើយ ការបំបាក់ក្រុមខ្លាំង Dortmund ដល់ក្នុងដីបែបនេះ បង្ហាញឲ្យឃើញថា នៅអាឡឺម៉ង់ មិនមានក្រុមណាមួយ ដែលជាដៃគូគ្រោះថ្នាក់ សម្រាប់ Bayern Munich ឡើយ ព្រោះថា Bayen Munich អាចលេងឈ្នះដោយងាយស្រួលបំផុត។ ចំណែកនៅ Champion League វិញ Bayern Munich ក៍មានសុវត្ថិភាព ក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយផងដែរ។


https://www.youtube.com/watch?v=QAcJt4zkJjA&t=27s
មតិយោបល់