៤ប្រកួតសម្រាប់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីយប់មិញនេះ ពិតជាមានការភ្ញាកមផ្អើលយ៉ាងខ្លាំង ដោយមានក្រុមខ្លះខកបំណង និងក្រុមខ្លះទៀត ទទួលបានលទ្ធផលជាផ្លៃផ្កា សម្រាប់ការប្រកួតើកឆាករបស់ពួកគេ។
ក្នុងនោះដែរ បារាំង ដែលជាក្រុមស្ថិតក្នុងពូល C បានបើកឆាកយកឈ្នះលើក្រុមអូស្តា្រលី យ៉ាងតានតឹងបំផុត តាមរយៈលទ្ធផល ២-១ ខណៈបារាំងជាក្រុមខ្លាំង មានកីឡាករល្អច្រើនក្តី តែមិនងាយស្រួលឡើយ ក្នុងការយកឈ្នះលើក្រុមអូស្ត្រាលីដែលមិនសូវមានកីឡាករល្អៗនោះ។ ក្នុងពូលជាមួយគ្នានេះដែរ ដាណឺម៉ាក ក៍រកបាន៣ពិន្ទុដែរ ក្រោយពីបានយកឈ្នះក្រុម ប៉េរ៉ូ ក្នុងលទ្ធផល ១-០ មាន៣ពិន្ទុស្មើជាមួយបារាំង ក្នុងការប្រកួតបើកឆាក។ សម្រាប់ពូល D វិញ អាហ្សង់ទីន បែរជាមិនសមប្រកបឡើយ ដោយក្រុមសម្បូរកីឡាករឆ្នើមៗមួយនេះ លេងបានត្រឹមស្មើ ១-១ ជាមួយអ៊ីស្លង់ប៉ុណ្ណោះ។ ចំណែកក្រូអាតវិញ ទទួលបានលទ្ធផលគាប់ប្រសើរ ដោយយកឈ្នះលើក្រុម នីហ្សេរីយ៉ា ក្នុងលទ្ធផល ២-០ ឡើងឈរកំពូលតារាងពូល D បណ្តោះអាសន្នសិន។
ខាងក្រោមនេះ ជាលទ្ធផលពូល C និងពូល D ដែលប្រកួតយប់មិញនេះ៖
ពូល C
បារាំង ២-១ អូស្រ្តាលី
ដាណឺម៉ាក ១-០ ប៉េរ៉ូ
ពូល D
អាហ្សង់ទីន ១-១ អ៊ីស្លង់
ក្រូអាត ២-០ នីហ្សេរីយ៉ា




https://www.youtube.com/watch?v=Wx_7JLwCAHc
https://www.youtube.com/watch?v=qBboSBTcaGQ
https://www.youtube.com/watch?v=9OC1D1JvWO8
មតិយោបល់