ក្រោយប្រកួតមិត្តភាពជាមួយ African All Stars លោកប្រាក់ សុណ្ណារ៉ា គ្រូជម្រើសជាតិកម្ពុជា បានលើកឡើងថា រយៈពេលនៃការត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ទទួលក្រុមជម្រើសជាតិមីយ៉ាន់ំម៉ា នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ។
អតីតគ្រូបឹងកេតបានលើកឡើងថា៖ «គោលបំណងដែលយើងប្រកួតជាមួយ African All Stars ដោសារខ្ញុំមើលឃើញពួកគាត់សុទ្ធតែកីឡាករលំដាប់កំពូលៗនៅក្នុងលីគកំពូលកម្ពុជា ហើយទាក់ទងនឹងកំលាំង មាឌ បច្ចេកទេសលេង ប្រហាក់ប្រហែល ជាមួយនឹងក្រុមដែលត្រូវប្រកួត(មីយ៉ាន់ម៉ា)។ ដូច្នេះខ្ញុំផ្តល់ឱកាសគ្រាប់គ្នាបានបង្ហាញខ្លួន ដើម្បីជ្រើសរើសកីឡាករ ១១នាក់ដំបូង នៅក្នុងជំនួបថ្ងៃខាងមុខ។ សម្រាប់រយៈពេលដែលត្រូវប្រកួតជាមួយមីយ៉ាន់ម៉ា វាគ្រាប់គ្រាន់ហើយ»។
សូមបញ្ជាក់ផងដែរថា គោព្រៃកម្ពុជា នឹងត្រូវទទួល ជម្រើសជាតិមីយ៉ាន់ំម៉ា នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០១៧ នាពហុកីឡាដ្ឋានជាតិ ក្នុងជំនួបមិត្តភាពអន្តរជាតិ ដើម្បីត្រៀមប្រកួតជាមួយ ហ្សកដានី ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 នៅថ្ងៃទី១៤ ខែវិច្ចិកា៕
មតិយោបល់