ម្ចាស់ក្លិបតោខៀវ Chelsea លោក Roman Abramovich បានស្មើទៅដល់ក្រុមហ៊ុនចិន Chinese Investment ដែលជាដៃគូដ៍ធំរបស់ក្លិបបាល់ទាត់អង់គ្លេសមួយនេះ នូវទឹកប្រាក់ប្រមាណជា ៥០០លានផោន ក្នុងការសាងសង់កីឡដ្ឋានថ្មី ជំនួស Stamford Bridge ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា បន្ទាប់ពីកីឡដ្ឋាន Stamford Bridge មានភាពទ្រុឌទ្រោមជាងមុននោះ លោក Roman Abramovich មានគម្រោង ស្វែងរកកីឡដ្ឋានថ្មី ជំនួសវិញ។ ក្នុងនោះដែរ ម្ចាស់ក្លិបតោខៀវ Chelsea រូបនេះ បានស្នើដល់ក្រុមហ៊ុនចិន ដែលជាដៃគូសហការ យ៉ាងស្អិតរមួតរបស់ក្លិប នូវទឹកប្រាក់ ៥០០លានផោន ដើម្បីចំណាយលើការសាងសង់កីឡដ្ឋានថ្មីនេះ។ តាមរយៈគម្រោងនៃការសាងសង់នេះ លោក Abramovich ចង់ចាប់ផ្តើមនៅឆ្នាំក្រោយនេះ ដើម្បីអាចឲ្យកីឡដ្ឋានថ្មីនេះ ដំណើរការបានជំនួស Stamford Bridge នៅ រដូវកាល ២០២១-២០២២ ។ ក្នុងនោះដែរ ការសាងសង់កីឡដ្ឋាននេះ គឺមិនមានការបន្ថែមចំនួនកៅអី ឲ្យច្រើនជាង Stamford Bridge ឡើយ ដោយលោក Abramovich នឹងរក្សាចំនួនកៅអី ៦០០០០នេះដដែល ដែលខុសពី White Heart Land របស់ក្រុម Tottenham Hotspur ដែលមានការបន្ថែមចំនួនកៅអីនោះ។
គួរបញ្ជាក់ផងដែរថា លោក Roman Abramovich មហាសេដ្ឋីរុស្ស៊ីរូបនេះ បានទិញក្លិបបាល់ទាត់តោខៀវ Chelsea កាលពីឆ្នាំ ២០០៣ ក្នុងតម្លៃ ជាង១ពាន់លានផោន ហើយនេះគឺជាលើកដំបូងហើយ ដែលម្ចាស់ក្លិបរូបនេះ ប្រកាសសាងសង់កីឡដ្ឋានថ្មីជំនួស Stamford Bridge នោះ។



មតិយោបល់