ព័ត៌មានកីឡា

Man Utd សម្រេចលក់ Fellaini ក្នុងតម្លៃ៨លានផោន

ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្តលក់ ខ្សែបម្រើសក់សំពោង Marouane Fellaini ឲ្យក្រុម Besiktas ក្នុងតម្លៃ ៨លានផោន នៅខែមករាខាងមុខនេះ។

បន្ទាប់ពី ព្យាយាមរក្សាទុក ខ្សែបម្រើប៊ែហ្ស៊ិក Marouane Fellaini មួយរយ:កន្លងមក នៅពេលនេះ ក្រុមបីសាចក្រហម Manchester Uited បានយល់ព្រមលក់កីឡាករសក់សំពោងរូបនេះហើយ។ ជាក់ស្តែងណាស់​ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Man Utd នឹងលក់ Fellaini ក្នុងតម្លៃត្រឹម ៨លានផោនប៉ុណ្ណោះ ឲ្យក្រុមតួគី Besiktas នៅខែមករា ខាងមុខនេះ។ Fellaini ថ្វីបើកន្លងមកនេះ លេងល្អជាងមុនក៍ដោយ តែដោយសារតែវិបត្តិខ្សែបម្រើ នៅ Man Utd ពេលនេះ ហាក់ដូចជាលេងចោទទៀតហើយ ខណ:កីឡាករ២រូប គឺ Paul Pogba និង Michael Carrick អាចចូលលេងវិញ បានហើយ ដែលធ្វើឲ្យ Man Utd លក់ Fellaini បាន។

ម្យ៉ាងវិញទៀតនោះ ក្រុមបីសាចក្រហម Manchester United កំពុងតែត្រៀមទិញ កីឡាករចំណូលថ្មីបន្ថែមទៀត ដោយការលក់ Marouane Fellaini អាចធ្វើឲ្យ Man Utd មិនសល់កីឡាករច្រើនបម្រុងផងដែរ។ យ៉ាងណាវិញ សម្រាប់លោក Jose Mourinhoដូចជាមិនចង់លក់ Fellaini ឡើយ ព្រោះថាកីឡាករសក់សំពោងរូបនេះ តែងតែរកគ្រាប់បាល់បាន នៅពេលដែលក្រុមត្រូវការគ្រាប់ ក៍ប៉ុន្តែ វាហាក់ដូចជាពិបាក ដោយសារតែតំបន់លេងជាន់គ្នា ជាមួយកីឡាករឆ្នើមៗ ដូចជា Ander Herrera និង Namanja Matic ជាដើម ខណ: Man Utd ត្រៀមនាំយកដូចជា​ Marcus Reus , Ivan Perisic និង Gareth Bale ជាដើម ដែលអាចពិបាកសម្រាប់ការបន្តវត្ត​មានរបស់ Fellaini ។

ដូច្នេះហើយ ក្រុមបីសាចក្រហម​ Manchester United បានសម្រេចចិត្តលក់ខ្សែបម្រើ Marouane Fellaini ឲ្យក្រុម Besiktas ក្នុងតម្លៃ៨លាន​ផោន នៅខែមករាខាងមុខនេះ។

មតិយោបល់