ព័ត៌មានជាតិ

មានវីដេអូ៖ ទុស្សេខ្សែភ្លើងនៅផ្លូវ៣០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក!

ភ្នំពេញ: ទុស្សេខ្សែភ្លើងរត់ចែកជើងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧​ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ គេឃើញមានផ្កាភ្លើងផ្ទុះចេញពីប្រអប់បង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ហើយក៏មានផ្សែងចេញមកយ៉ាងខ្លាំងបង្កឲ្យមានការភិតភយ័ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបាននាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភយ័ជាច្រើនបំពង់បាញ់ពន្លត់រលត់ជាស្ថាពរ។

ប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យដឹងថាមូលហេតុដែលបង្កឲ្យមានការទុស្សេកើតឡើងដោយសារតែនៅបង្គោលខាងនេះមានខ្សែភ្លើងរញ៉េរញ៉ៃពេក ជាពិសេសខ្សែអ៉ីនធឺណេតតែម្តង។

ពួកគាត់សូមណូមពរដល់អគ្គីសនីកម្ពុជាមេត្តាចុះរៀបចម្បង្គោលភ្លើងនៅទីនេះឲ្យបានរៀបរយផង ជៀសវាងការកើតឡើងនូវហានីភយ័ដូចករណីខាងលើនេះទៀត៕

//youtu.be/0yg9TZtDGaI

មតិយោបល់