ព័ត៌មានកីឡា

គ្រូបង្វឹកហ្សកដានី៖ “យើងមកទីនេះដើម្បីមកយក ៣ពិន្ទុ”

មុនការប្រកួតនៅថ្ងៃទី១៤ ខែវិច្ចិកា ស្អែកនេះ ​លោក Jamal Abu-Abed បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា គោលដៅធំបំផុតគឺយក ៣ពិន្ទុ ពីកម្ពុជា សម្រាប់បានលេងនៅវគ្គបន្ត។

គ្រូបង្វឹកថ្មីរូបនេះ បាននិយាយថា៖ «គោលដៅរបស់យើងគឺធ្វើយ៉ាងណាឲ្យបានជាប់ទៅវគ្គបន្តទៀត ហើយយើងមានការរៀបចំបានយ៉ាងល្អ ឆ្លើយតបនឹងអ្វីដែលយើងបានសិក្សា ក៏ដូជាបទពិសោធកន្លងមក ទោះបីជាក្រុមរបស់យើងមានការផ្លាស់ប្តូគ្រូបង្វឹកថ្មីក៏ដោយ វាមិនមែនជាបញ្ហានោះទេ ក្រុមរបស់យើងមកទីនេះសម្រាប់យក ៣ពិន្ទុ»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៧ខាងមុខ ហ្សកដានី នឹងត្រូវតទល់ជាមួយម្ចាស់ផ្ទះ កម្ពុជា នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 ដូចគ្នា៕

មតិយោបល់