ព័ត៌មានកីឡា

PSG ចាំយកខ្សែការពារផុតកុងត្រារបស់ក្រុម Barcelona

ក្រុមដែលពោរពេញដោយភាពរកាំរកូស ក្នុងមួយរយ:ពេលចុងក្រោយនេះ Paris Saint Germain បានសម្រេចចិត្តចាំត្រងយក ខ្សែការពារកណ្តាលរបស់ក្រុម Barcelona ដែលនឹងផុតកុងត្រា ក្នុងពេលឆាប់ៗ នេះ មកកាន់ក្លិបបារាំងមួយនេះ។

បន្ទាប់ពីខ្សែការពារអាហ្សង់ទីន ​Javier Mascherano ត្រៀមចាកចេញពីក្រុម Barcelona នៅពេលដែលរូបគេ​ផុតកុងត្រានោះ បានធ្វើឲ្យក្លិបធំៗជាច្រើន ចង់បានកីឡាកររូបនេះ។ ជាក់ស្តែងណាស់ បើតាមការចុះ​ផ្សាយរបស់ Talk Sports បានឲ្យដឹងថា ក្រុម Paris Saint Germain បានចូលខ្លួន ក្នុងការត្រងយក Mascherano ពីក្រុម Barcelona ហើយ។ តាមរយ:​ប្រភពខាងលើដដែលនេះ បានឲ្យដឹងថា ក្លិបបារាំងមួយនេះ ពិតជាចង់បាន Mascherano មកលេងនៅបារាំងណាស់ ព្រោះថា ខ្សែការពារអាហ្សង់ទីនរូបនេះ លឿន និងរឹងមាំ ល្មម​អាចលេងនៅតំបន់កណ្តាលរបស់ក្រុម Paris Saint Germain បាន។

ម្យ៉ាងវិញទៀតនោះ Paris Saint Germain នឹងមិនចំណាយលុយក្នុងការទិញកីឡាកររូប​នេះឡើយ ដោយគ្រាន់តែចំណាយលើពលកម្មរបស់កីឡាករ​រូបនេះប៉ុណ្ណោះ ប្រសិនបើ Mascherano យល់ព្រមទៅនោះ។ គួរបញ្ជាក់ផងដែរថា Paris Saint Germain បាននាំយកអតីតកីឡាកររបស់ក្រុម Barcelona ពីក្រុម Juventus គឺកីឡាករ Dani Alves មួយរូបហើយ កាលពីរដូវក្តៅមុនដោយគ្មានតម្លៃខ្លួន រួមទាំងការទិញយក Neymar ក្នុងតម្លៃកប់ពពក ២២២​លានអឺរ៉ូ ខណ: Javier Mascherano អាចនឹងក្លាយជាកីឡាកររបស់ក្រុម Barcelona មួយរូប​ទៀត ដែលផ្លាស់ទៅលេងក្រុម Paris Saint Germain។

ដូច្នេះហើយ Javier Mascherano អាចនឹងផ្លាស់ទៅកាន់ក្រុម Paris Saint Germain ក្រោយពេលរូបគេផតកុងត្រា ដើម្បីទៅជួបអតីតមិត្តរូមក្រុម Dani Alves និង Neymar ។

មតិយោបល់