ក្រុមហ៊ុន Apple បានបំពាក់ខែលការពារទឹកជ្រាបឱ្យទូរសព្ទ iPhone របស់ខ្លួនចាប់តាំងពីស៊េរី 7, 7 Plus, 8, 8 Plus, និង X ប៉ុន្តែ ពេលខ្លះវាមិនអាចធានាបាន ១០០% នោះទេ ជាពិសេសការដាក់ត្រាំក្នុងទឹកជ្រៅជាង ១ ម៉ែត្រ ឬយូរ ជាងកន្លះម៉ោងជាដើម។
ដើម្បីចង់ដឹងពីផលប៉ះពាល់ និងភាពធុននឹងជម្រាបទឹកនេះ គេហទំព័រ Cnet បានសាកពិសោធដាក់ iPhone ស៊េរីថ្មីទាំង ៣ ម៉ូឌែល ដោយដាក់ត្រាំក្នុងកាតូទឹករយៈពេល ២៨ នាទី ហើយលទ្ធផលបង្ហាញថា ដំណក់ទឹកបានជ្រាបចូលផ្ទៃកញ្ចក់កាមេរ៉ាខាងក្នុង ដែលធ្វើឱ្យវាមិនអាចថតរូបបានតាមធម្មតា។
ទាក់ទងនឹងបញ្ហានេះ គេហទំព័រ Support របស់ក្រុមហ៊ុន Apple ផ្តល់យោបល់ឱ្យ៖
– ជូតទូរសព្ទជាមួយក្រណាត់ស្ងួត
– រង់ចាំរហូតដល់វាស្ងួត មុនពេលបើកសន្ទះជើងដាក់ស៊ីមកាត
– ហាមសាកថ្ម ដរាបណាស្នាមទឹកដក់មិនទាន់ស្ងួតអស់
– អាចប្រើកង្ហាបក់សម្ងួត តែមិនត្រូវប្រើម៉ាស៊ីនកម្តៅ
– រង់ចាំរហូតដល់ទឹកហួត និងស្ងួតអស់ពីរន្ធបំពងសំឡេងរបស់ទូរសព្ទ
– ឆែកមើលថាតើវាជាសាធាតុរាវដែលអាចបង្កការខូចខាតដល់ទូរសព្ទដែរឬទេ? ឧ. កាហ្វេ ឬភេសជ្ជៈផ្សេងៗជាដើម ដែលវាមិនឋិតនៅក្នុងការធានាពីក្រុមហ៊ុន Apple រយៈពេល ១ ឆ្នាំឡើយ៕
មតិយោបល់