ព័ត៌មានកីឡា

ច្រឹង ពលរដ្ឋ នឹង ទិត្យ ឌីណា ត្រូវដកចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា

យោងតាមសេចក្តីប្រកាសរបស់មន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហើបមុននេះបន្តិចថា ខ្សែបម្រើ ២រូប មានកីឡាករ ច្រឹង ពលរដ្ឋ នឹង ទិត្យ ឌីណា ត្រូវដកចេញពីបញ្ជីឈ្មោះជម្រើសជាតិ។

កីឡាកររបស់ក្លិបក្រសួងការពារជាតិ នឹងអគ្គស្នងការដ្ឋានរគបាលជាតិ ត្រូវបានដកចេញដោយសារតែមានបញ្ហារបួស ខណៈដែលកីឡាករដែលបានជ្រើសរើសមកមានចំនួន ២៥នាក់ ហើយការប្រកួតតម្រូវឲ្យមានតែ ២៣រូប។ ដូច្នេះ ធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់កម្ពុជាត្រូវសម្រេចចិត្តដកឈ្មោះ កីឡាករ ២រូប ស្របពេលអ្នកទាំងពីរមានរបួសទៀតនោះក៏សម្រេចដកខ្លួនពួកគេទៅ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៧ គោព្រៃកម្ពុជា នឹងត្រូវទទួល ហ្សកដានី នាវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 ដូចគ្នា៕

មតិយោបល់