ព័ត៌មានកីឡា

Ronaldo ទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ

ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និង​អធិរាជស Real Madrid កីឡាករ Cristiano Ronaldo កំពុងតែរីករាយយ៉ាងខ្លាំងនៅក្នុងពេលនេះ បន្ទាប់ពីទទួលបានតំណឹងថា រូបគេជិតក្លាយជាឪពុករបស់ក្មេងម្នាក់ទៀតហើយនោះ។

នេះគឺជារឿងដ៍អស្ចារ្យរបស់កំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo មិនត្រឹមតែឈ្នះពានចំនួន២ មកហើយនោះទេ និងកូនភ្លោះប្រុស ស្រីកាលពីប៉ុន្មានខែមុន​ឡើយ ខណ:ពេលនេះ តារាស៊ុតដ៍​ឆ្នើមរូបនេះ ទទួលបានកំណើតកូនស្រីម្នាក់ទៀតហើយ។ វាហាក់ដូចជាញឹកពេកហើយ សម្រាប់ Ronaldo ព្រោះថា ទើបតែទទួលបានកូនភ្លោះថ្មីៗសោះ នៅពេលនេះ ទទួលបានកូនស្រីម្នាក់ទៀតហើយនោះ។ ជាការពិតណាស់ Ronaldo បានបង្ហោះរូបថតរបស់គេ ជាមួយនឹងកូនប្រុស Ronaldo JR និងនាង Georgina Rodriguez នៅមន្ទីរពេទ្យមួយក្នុងទីក្រុង ម៉ាឌ្រីត ដោយសរសេរនូវភាពរីករាយរបស់ក្រុមគ្រួសាររបស់ Ronaldo ទាក់ទងនឹងសមាជិកថ្មី ម្នាក់ទៀត។

តាមរយ:ពត៌មាន ដ៍ភ្ញាក់ផ្អើលនេះ បង្ហាញឲ្យឃើញថា កំូលតារាដ៍ឆ្នើមលំដាប់ពិភពលោក Cristiano មានកូនដល់ទៅ៤ នាក់ហើយ គិតទាំងនៅក្នុងពោះ ដែលនេះគឺជាភាពជោគជ័យក្នុងជីវិតឯកជនរបស់កីឡាករ​ឆ្នើមរូបនេះ។ ដូច្នេះហើយ មិនយូរទៀតទេ Ronaldo នឹងទទួលបានកូនស្រី ម្នាក់ទៀត ក្នុងគ្រួសារជាក់ជាមិនខាន​ឡើយ។

មតិយោបល់