ព័ត៌មានកីឡា

លោកព្រះ បង្ហាញខ្លួនយ៉ាងល្អឲ្យក្លិបថ្មី

បន្ទាប់ពីផ្លាស់ជាផ្លូវការណ៍ ទៅកាន់ក្លិបបាល់ទាត់ LA Galaxy រួចមក ខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic ធ្វើបានយ៉ាងល្អ ដោយអាចសង្រ្គោះក្លិបថ្មី ឲ្យវាយបកយក​ឈ្នះលើក្រុម Los Angeles FC ៤-៣ បានមកវិញ។

ថ្វីបើមិនបានជាប់ជម្រើស ១១នាក់ដំបូងក៍ដោយ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធដែលទើបទិញពីក្រុមបីសាចក្រហម Manchester United កីឡាករ Zlatan Ibrahimovic អាចស៊ុតបញ្ចូលទី ២គ្រាប់ ក្នុងការជួយ​ក្រុម ឲ្យវាយបកយកឈ្នះ លើក្រុម Los Angeles FC បានមកវិញ។ គ្រាប់ទី១ របស់កីឡាករ ដែលមានរហស្សនាម​ថា លោកព្រះ រកបានៅនាទីទី៧៧ ពោល ៦នាទីក្រោយពីប្តូរចូលក្នុងទីលាន ដលជាការទត់បាល់ពីចម្ងាយយ៉ាងអស្ចារ្យប្រហែល ៤០​ម៉ែត្រ និងគ្រាប់ទី២ រកបានដោយការតែតបញ្ចូលទី នៅនាទីទី៩០+១ ជាហេតុធ្វើឲ្យក្រុម LA Galaxy បានយកឈ្នះ ៤-៣ លើក្រុម Los Angeles FC ។

ដូច្នេះហើយ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្រុម LA Galaxy កីឡាករ Zlatan Ibrahimovic ធ្វើបានយ៉ាងល្អ តាមរយ:ការស៊ុតបញ្ចូលទី ២គ្រាប់ជួយ​ក្លិបយកឈ្នះគូប្រកួត និងការស៊ុតបាល់ពីចម្ងាយយ៉ាង​អស្ចារ្យ ឲ្យក្លិបថ្មីផងដែរ។

មតិយោបល់