ព័ត៌មានកីឡា

Germany លុត San Marino យ៉ាងចាស់ដៃ

ក្រុមជើងខ្លាំង Germany បានយកឈ្នះយ៉ាងចាស់ដៃលើក្រុម San Marino ក្នុងលទ្ធផល ៧-០ ក្នុងការប្រកួតជម្រុះ World Cup 2018 ពូល C យប់មិញនេះ។

ឥន្ទ្រីដែក Germany ហាក់មិនទុកមុខ ទុកមាត់ដល់ក្រុមភ្ញៀវ San Marino ឡើយ ដោយបំបាក់ក្រុមនេះយ៉ាងចាស់ដៃ ៧-០។ ៧គ្រាប់ របស់ Germany រកបានដោយ Draxler នៅនាទីទី ១១, Wagner នៅនាទីទី ១៦, ២៩ , ៨៥, Younes នៅនាទីទី ៣៨, Mustafi នៅនាទីទី ៤៧ និង Brandt នៅនាទីទី ៧២។ សរុបការប្រកួតចំនួន ៦ប្រកួតកន្លងមកក្រុម Germany ឈ្នះទាំង ៦ប្រកួតដោយមិនទាន់ស្គាល់ការបរាជ័យម្តងណាឡើយ ឈរលេខ១ ក្នុងពូល C មាន ១៨ពិន្ទុ។

Germany មានពិន្ទុដាច់ ៥ ពិន្ទុលើក្រុមលេខ២ N.Ireland ដែលមានត្រឹម ១៣ពិន្ទុប៉ុណ្ណោះ។ ដូច្នេះហើយ Germany មានសង្ឃឹ់ខ្ពស់ក្នុងការឡើងទៅលេងវគ្គចែកពូល World Cup 2018 នៅរុស្ស៊ី ដោយមិនចាំបាច់លេង Play Off ឡើយ ប្រសិនបើពួកគេអាចរក្សាតំណែងកំពូលតារាងនេះបានរហូត។

មតិយោបល់