រុស្ស៊ីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះមួយគ្រឿងបានធ្លាក់ នៅតំបន់ភាគបូព៌ាប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្ស ៦ នាក់ កាលពីថ្ងៃអង្គារ ខណៈមានកុមារតូចម្នាក់ ត្រូវបានគេជួយសង្គ្រោះ នៅក្នុងហេតុការណ៍នេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រុមភ្នាក់ងារជួយសង្គ្រោះ បាននិយាយថា យន្តហោះធុនតូច ប្រភេទ L-410 មានគ្នាចំនួន ៧ នាក់ជិះនៅលើវា ក្នុងនោះមានដឹកអ្នកដំណើរ៥នាក់ និង ២នាក់ទៀតជាពីឡុត បានហោះចេញពីក្រុង Khabarovsk ។
ពាក់ព័ន្ធនឹងករណីនេះ ប៉ូលិសមិនទាន់អាចបញ្ជាក់ឲ្យដឹងទេថា មូលហេតុអ្វីបានជាវាធ្លាក់ ដោយគ្រាន់តែនិយាថា កំពុងស្ថិតនៅក្រោមការស៊ើបអង្គេត៕

មតិយោបល់