នៅលើហ្វេសប៊ុកផ្លូវការណ៍របស់កីឡាករ គួច សុកុម្ភ: ថាបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ នឹងសូមឲ្យអ្នកគាំទ្រទាំងអស់បន្តដំណើរជាមួយក្រុមជម្រើសជាតិកម្ពុជាបន្តទៀត បន្ទាប់បរាជ័យ ១-០ ជាមួយហ៊្សកដានី។
កីឡាករចាស់វស្សារូបនេះ ត្រូវបានកោះហៅឲ្យចូលរួមជាមួយជម្រើសជាតិវិញ បន្ទាប់ពីគ្រូបង្វឹកថ្មីលោក ប្រាក់ សុវណ្ណារ៉ា មកគ្រប់គ្រង់។ កុម្ភ: ធ្លាប់បាននិយាយថា ខ្ញុំតែងតែចង់ត្រលប់មកជម្រើសជាតិវិញ តែពេលនេះខ្ញុំមានឈ្មោះក្នុងបញ្ជីក្រុមគោព្រៃវិញ បែជាគិតអំពីបញ្ហាចូលនិវត្តន៍ទៅវិញ(ជម្រើសជាតិ) ព្រោះយើងមិនអាចលេងបានរហូតនោះទេ។
សូមបញ្ជាក់ថា កីឡាកររបស់ ណាហ្គាវើល រូបនេះ បាត់មុខពីជម្រើសជាតិកម្ពុជាប៉ុន្មានឆ្នាំដោយសារតែមានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ នឹងបានទៅព្យាបាលនៅឯប្រទេសវៀតណាម ដែលធ្វើឲ្យខ្សែបម្រើនេះ អាចបង្ហាញខ្លួនលើទីលានវិញនៅរដូលកាលនេះ ថែមទាំងជាប់ជម្រើសជាតិជាថ្មី៕
ខាងក្រោមនេះជាសារបង្ហោះរបស់ គួច សុកុម្ភ:៖
មតិយោបល់