ព័ត៌មានកីឡា

រនាំងដែក Man Utd អាចចូលលេងបានវិញម្នាក់ទៀតហើយ

ក្រុមបីសាចក្រហម Manchester United មានពន្លឺឡើងវិញខ្លះៗ ហើយ បន្ទាប់ពីការប្រកួតចុងក្រោយ នៅ Premier League កន្លងមកនេះ ទទួលបានលទ្ធផលមិនសូវគាប់ប្រសើរឡើយ ដែលធ្វើឲ្យគម្លាតនៃការនាំមុខរបស់ក្រុម Man City កាន់តែច្រើននោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ខ្សែការពារស្លាប ដ៍រឹងមាំរបស់ក្រុម បីសាចក្រហម Manchester United គឺកីឡាករ Marcus Rojo អាចមកចូលរួមក្លិបបានវិញហើយ។ ក្នុងនោះដែរ កាលពីយប់ថ្ងៃពុធកន្លងមក Rojo បានចូលលេង ៤៥នាទីឲ្យក្រុម Man Utd ទល់នឹងក្រុម Atetico Bilbao ក្នុងឈុតយុវជនអាយុ ក្រោម២៣ឆ្នាំ​របស់ក្រុមទាំង២ ។ គួរបញ្ជាក់ផងដែរថា Marcus Rojo បានរងរបួសជង្គង់កាលពីខែមេសាកន្លងមក ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជាមួយក្រុម Anderletch ក្នុងពេលដំណាលគ្នាជាមួយនឹង Zlatan Ibrahimovic ដែរ ដោយគិតមកទល់ពេលនេះ មានរយ:ពេលជិត ៧ ខែកន្លងមកហើយ។

យ៉ាងណាវិញ ខ្សែការពារស្លាបអាហ្សង់ទីនរូបនេះ អាចចូលលេងវិញបានហើយ នៅចុងសប្តាហ៍នេះ ដើម្បីមក​ជួយពង្រឹងក្រុមបីសាចក្រហម Manchester United ឲ្យ​កាន់តែរឹងមាំ នៅតំបន់ការពារ។ ជាការពិតណាស់ Man Utd បានលេងដោយមានវិបត្តិខ្សែការពារ ចាប់តាំងពីបើករដូវកាលកន្លងមក ក៍ប៉ុន្តែ Eric Bailly អាចចូលលេងបានហើយ ស្របពេលដែល Marcus Rojo​ម្នាក់ទៀត អាចមកជួយក្លិបបានទៀតនោះ នោះនឹងធ្វើឲ្យតំបន់ការពារ Man Utd កាន់តែរឹងមាំជាងមុនឡើយ។

ដូច្នេះហើយ ការវិលមកកាន់ក្លិបវិញ របស់ Rojo នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជួយ Man Utd បន្តប្រជែងពាន ជាមួយក្រុម Manchester City បន្តទៀត។

មតិយោបល់