ក្រូចឆ្មារ និងដូង គឺជាផ្លែឈើធម្មជាតិដ៏ពេញនិយមបំផុតដែលគេប្រើប្រាស់ទូទាំងពិភពលោក សម្រាប់បន្ថែមនៅក្នុងអាហារ ឬភេសជ្ជៈផ្សេងៗ។ ក៏ប៉ុន្តែរឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយទៀត នៅពេលដែលរុក្ខជាតិទាំងពីរមុខនេះផ្សំបញ្ចូលគ្នា វាក្លាយទៅជាឱសថអស្ចារ្យបំផុតក្នុងការបញ្ឈប់បញ្ហាជ្រុះសក់។ ហេតុនេះ សម្រាប់អ្នកកំពុងតែមានបញ្ហាជ្រុះសក់មិនចាំបាច់ព្រួបារម្ភចំពោះការចំណាយប្រាក់ទិញផលិតផលថ្លៃៗមកប្រើប្រាស់ទៀតឡើយ គ្រាន់តែចេះផ្សំក្រូចឆ្មារ និងទឹកដូងបញ្ចូលគ្នាជាការស្រេច។
ធាតុផ្សំ៖
- ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ
- ទឹកដូង៣ស្លាបព្រាកាហ្វេ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
២.មុននឹងអនុវត្ត អ្នកត្រូវកក់សក់ជាមុនសិន ហើយជូតឲ្យស្ងួតជាមុនសិន។
៣.ចាប់ផ្តើមលាបល្បាយនេះឲ្យសព្វទាំងសក់ និងស្បែកក្បាល។
៤.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល ៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៥.ប្រសិនបើអ្នកចង់រក្សាសក់ឲ្យរឹងមាំត្រូវព្យាយាមអនុវត្តមួយសប្តាហ៍ម្តង ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាជ្រុះសក់គួរអនុវត្តមួយសប្តាហ៍ឲ្យបាន៣ដង៕
ប្រភព៖ boldsky
មតិយោបល់