ប្រហែលជា៧០ភាគរយនៃជំងឺមហារីកអាចជៀសវាងបាន ប្រសិនបើអ្នកព្យាយាមធ្វើការហាត់ប្រាណទៀងទាត់ និងគេចចេញឲ្យឆ្ងាយពីបារី។ ប៉ុន្តែការស្រាវជ្រាវជាច្រើនរកឃើញថា ក្រៅពីទម្លាប់ទាំងពីនេះ ការទទួលទានអាហារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយជំងឺមហារីកផងដែរ។ ព្រោះអាហារមួយចំនួនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុចាំបាច់ជាច្រើន ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ តើអាហារអ្វីខ្លះទៅដែលអាចកាត់បន្ថយជំងឺមហារីក? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា អាហារដែលមាសសមត្ថភាពកាត់បន្ថយជំងឺមហារីកមាន៣ប្រភេទ ហើយងាយស្រួលរកជាទីបំផុត។
១.ក្រូច
សម្រាប់មនុស្សដែលមានវីតាមីនC នៅក្នុងឈាមច្រើនមិនសូវវិជ្ជមានចំពោះការវិវត្តនៃជំងឺមហារីកនោះទេ ព្រោះវាអាចរារាំងដល់បាក់តេរី H. pylori ដែលជាភ្នាក់បង្កជំងឺមហារីកដ៏សកម្ម។ ដូច្នេះ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យអ្នកទទួលទានទឹកក្រូចស្រស់ៗជារៀងរាល់ថ្ងៃ។
២.ផ្តាខាត់ណាពណ៌ខៀវ
ការទទួលទានផ្តាខាត់ណាពណ៌ខៀវ អាចជួយការពារ ក្រពេញអូវែ ក្រពះ សួត ប្លោកកនោម និងពោះវៀនធំ មិនឲ្យកើតជំងឺមហារីកឡើយ។ ការទទួលទានបន្លែប្រភេទនេះកាន់តែច្រើន អាចជួយបង្កើនថាមពលនៃសមាសធាតុប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកកាន់តែខ្លាំង ដ៏ដូចជាបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកសុដន់ផងដែរ។
៣.ចេក
ការស្រាវជ្រាវជាច្រើនបានរកឃើញថា ស្ត្រីដែលទទួលទានចេក៤ទៅ៦ផ្លែក្នុងមួយសប្តាហ៍ មានសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយខ្ពស់ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកតម្រងនោម រហូតដល់ ៥៤ភាគរយ បើធៀបទៅនឹងអ្នកដែលមិនបានទទួលទាន។
ក្រៅពីនេះ ការរក្សាទម្ងន់ឲ្យនៅថេរ និងកាត់បន្ថយការទទួលទានអាហារផ្អែម ក៏ជាគន្លឹះដែលអាចជួយអ្នកឲ្យគេចផុតពីជំងឺមហារីកផ្សេងៗផងដែរ៕
មតិយោបល់