ព័ត៌មានកីឡា

កីឡាករឆ្នើម Iris Bachdim បន្តកិច្ចសន្យាជាមួយក្រុម Bali United រហូតដល់ឆ្នាំ ២០២០

ខ្សែប្រយុទ្ធឆ្នើម Irfan Bachdim បានយល់ព្រមបន្តកិច្ចសន្យារបស់គាត់ជាមួយនឹងក្រុម Bali United រយៈពេល ៣ ឆ្នាំទៀត ពោលគឺរហូតដល់ឆ្នាំ ២០២០ ។

កិច្ចព្រមព្រៀងនេះធ្វើឡើងនៅ Laskar Serdadu Tridatu បន្ទាប់ពីខកខានក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌឥណ្ឌូនេស៊ីលំដាប់ទី១ (Liga 1) ខណៈដែលពួកគេបានបញ្ចប់រដូវកាលនេះក្នុងនាមជាជើងឯករង ដោយស្មើពិន្ទុគ្នាជាមួយក្រុមម្ចាស់ជើងឯក Bhayangkara FC ក៏ព្រោះរូបមន្ត head-to-head ទើបមិនអាចលើកពាន។

លោក Yabes Tanuri អគ្គនាយកប្រតិបត្តិនៃក្រុម Bali United បានប្រាប់អ្នកយកព័ត៌មានថា៖ “មនុស្សគ្រប់គ្នាដឹងថា Irfan Bachdim លេងបានយ៉ាងល្អនៅក្នុងរដូវកាលនេះ។ គាត់មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរស់នៅជាមួយក្រុម Bali United និងលេងជាមួយគ្នានៅក្នុងរដូវកាលក្រោយ”។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានរកគ្រាប់បាល់ចំនួន ៩ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០ ប្រកួតនៅក្របខ័ណ្ឌ Liga 1 រដូវកាលនេះ៕

មតិយោបល់