ព័ត៌មានកីឡា

Ronaldo ចង់ទិញក្លិបមួយនៅអេស្ប៉ាញ

កីឡាករដែលស៊ុតបញ្ចូលទី ២គ្រាប់លើក្រុមជម្រើសជាតិអាឡឺម៉ង់ ជួយប្រស៊ីល ឈ្នះពាន FIFA World Cup ជាលើកទី៥ កាលពីឆ្នា ២០០២ កីឡាករ Ronaldo កំពុងតែត្រៀមទិញក្លិបបាល់ទាត់មួយនៅអេស្ប៉ាញ។

ការសាងភាពល្បីល្បាញ ក្នុងវិស័យបាល់ទាត់ បានធ្វើឲ្យកីឡាករមួយចំនួន ទទួលបានភាព មានបានយ៉ាងគគ្រឹកគគ្រេង រហូតអាចបង្កើតអាជីពថ្មី ឬមុខជំនួញ​ណាមួយនៅក្រោយពេលចូលនិវត្តន៍។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា វីរបុរសប្រេស៊ីល Ronaldo កំពុងតែត្រៀមទិញក្លិប​បាល់ទាត់ Real Valadolid ក្នុងប្រទេសអេស្ប៉ាញ។ Ronaldo ហាក់មានបំណងខុសពីកីឡាករផ្សេងទៀត ដែលភាគច្រើន នៃកីឡាករទាំងនោះ ចាប់អាជីពជា ជំនួយការគ្រូបង្វឹក ហើយអ្នកខ្លះទៀតបានក្លាយជាគ្រូបង្វឹក តែសម្រាប់ Ronaldo វិញ មិនមែនបែបនេះឡើយ។ កីឡាករប្រេស៊ីលរូបនេះ ចង់​ទិញក្លិបបាល់ទាត់ ធ្វើជាជំនួញវិញ ខណ:ការធ្វើបែបនេះ វាមិនងាយស្រួលឡើយ ព្រោះថា ត្រូវប្រឈមបញ្ហាច្រើន។

យ៉ាងណាវិញ Ronaldo បានត្រៀមរួចហើយ សម្រាប់ការចាប់អាជីពថ្មីនេះ មិនយូរទេអតីតកីឡាករឆ្នើមរូបនេះ នឹងទិញយកក្លិបបាល់ទាត់ Real Valladilolid ជាក់ជាមិនខាន។

មតិយោបល់