ព័ត៌មានបច្ចេកវិទ្យា

Paramount នឹងបង្កើតរោងកុន VR ផ្តល់បទពិសោធថ្មីដល់ទស្សនិកជន

ក្រុមហ៊ុនផលិតភាពយន្តហូលីហ្វូនដ៏ល្បីល្បាញ Paramount គ្រោងនឹងបង្កើតរោងភាពយន្ត VR ដែលអាចផ្តល់បទពិសោធន៍ថ្មីដល់ទស្សនិកជនក្នុងការទស្សនាភាពយន្តថ្មីៗលើអេក្រង់ដ៏ធំតាមរយៈវ៉ែនតា​ VR របស់ខ្លួននៅទីណា ឬពេលណាក៏បាន។

គម្រោងនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Oculus (ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Facebook​), Samsung, HTC, Microsoft និងក្រុមហ៊ុនដទៃផ្សេងទៀត ហើយវាក៏ជាផ្នែកមួយនៃដំណើរវិវត្តក្នុងបច្ចេកវិទ្យា VR និងប្រហែលជាបណ្តាញថ្មីមួយផងដែរ សម្រាប់ក្រុមហ៊ុនផលិតកុនប្រើដើម្បីចែកចាយផលិតផលរបស់ខ្លួនទៅដល់អតិថិជន។

ដើម្បីដាក់ដំណើរការរោងភាពយន្ត VR នេះជាលើកដំបូង Paramount Studio គ្រោងនឹងបើកបញ្ចាំងភាពយន្តរឿង Top Gun ក្នុងទម្រង់ 3D នៅថ្ងៃទី ៣ ធ្នូ ហើយទស្សនិកជនដែលមានវ៉ែនតា VR អាចចូលទៅទស្សនាភាពយន្តនោះក្នុងរយៈពេល ៣០ នាទី តាមគេហទំព័រ bigscreenvr.com។ នៅឆ្នាំបន្ទាប់ ក្រុមហ៊ុនក៏គ្រោងដាក់បញ្ចាំងភាពយន្តថ្មីៗដទៃផ្សេងទៀតបន្ថែមដែរ៕

ប្រភពព័ត៌មានៈ cnet

 

មតិយោបល់