ប្រទេសចិន នឹងក្លាយជាប្រទេសដំបូងគេបំផុត ដែលទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ពានរង្វាន់ថ្មី ដែល FIFA ត្រៀមបង្កើតឡើង គឺពាន Club World Cup ខណៈការចំណាយលុយវិញ ខ្ទង់ ១០០លានផោន។
បើតាមការចុះផ្សាយរបស់ BBC Sports បានឲ្យដឹងថា FIFA នឹងចាប់ដំណើរការការប្រកួតពានរង្វាន់ Club World Cup នៅឆ្នាំ ២០២១ ខាងមុខនេះ ខណៈពានមួយនេះ មិនដូចពានរង្វាន់ FIFI Club World Cup ឡើយ។ ក្នុងនោះដែរ ប្រទេសចិន នឹងក្លាយជាប្រទេសអាស៊ីទីមួយ ដែលទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃពានរង្វាន់មួយនេះ។
ពានរង្វាន់ Club World Cup នេះដែរ ខុសប្លែកពី FIFA Club World Cup ដែលជ្រើសរើសយកជើងឯកប្រចាំទ្វីបនីមួយៗ មកប្រកួតដណ្តើមពានមួយនេះ ក៍ប៉ុន្តែ សម្រាប់ Club World Cup នេះវិញ គឺចម្រាញ់យកក្រុមមកពីតំបន់អឺរ៉ុបចំនួន ១២ក្រុម និងក្រុមមកពីអាស៊ី, អាហ្រ្វិក និងអាមរេិកទាំងពីរ មកប្រកួតប្រជែងគ្នា ដោយរួមទាំងអស់ មាន ២៤ក្រុម។ ចំពោះ នៅតំបន់អឺរ៉ុបវិញ ហាក់មានអាទិភាព ខ្លាំងជាងគេ ដោយមានរហូតដល់ទី ១២ក្រុម ពោលស្មើនឹងពាក់កណ្តាលនៃក្រុមដែលមានវត្តមានប្រកួត ដោយសារតែសក្តានុពលនៅអឺរ៉ុប មានការរីកចម្រើន និងល្បីល្បាញគួរឲ្យកត់សម្គាល់។
គួរបញ្ជាក់ផងដែរថា ក្រុមនៅតំបន់អឺរ៉ុបទាំង១២នេះ ជ្រើសយកតែក្រុមដែលធ្លាប់ឈ្នះ ជើងឯក Champion League និង Europa League ចាប់ពី៣ដងឡើងទៅ ទើបត្រូវអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍មួយនេះ។
មតិយោបល់