ព័ត៌មានកីឡា

បើអស់ Cavani ក្រុម PSG អាចមានវិបត្តិខ្សែប្រយុទ្ធជាក់ជាមិនខាន

ថ្វីបើ ក្រុម Paris Saint Germain បានទិញ Neymar និង Kylian Mbappe មកពង្រឹងក្លិបឲ្យកាន់តែរឹងមាំ យ៉ាងណាក៍ដោយ តែប្រសិនបើខ្សែប្រយុទ្ធ Edinson Cavani ចាកចេញវិញនោះ ក្រុមបារាំងមួយនេះ អាចប្រឈមមុខនឹងវិបត្តិខ្សែប្រយុទ្ធជាក់ជាមិនខាន។

ជាក់ស្តែងណាស់ ក្នុងការប្រកួតឈ្នះក្រុម Nantes យប់មិញនេះ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani អាចស៊ុតបាន២គ្រាប់ ក្នុងចំណោមជ័យជម្នះ ៤-១ ។ ក្នុងនោះដែរ Cavani បានរកគ្រាប់បាល់ទី១ នៅនាទីទី៣៨ និងនាទីទី៧៩, Angel Di Maria នៅនាទីទី៤២ និង Javier Pastore នៅនាទីទី ៦៥ ខណ:ក្រុម Nantes វាយបកវិញ បានត្រឹម ១គ្រាប់ប៉ុណ្ណោះ នៅនាទីទី៦០ ដោយកីឡាករ Prejuce Nakoulma ។

យ៉ាងណាវិញ តាមរយ:លទ្ធផលនេះ បង្ហាញឲ្យឃើញថា ក្រុម Paris Saint Germain ថ្វើបើចំណាយលុយច្រើន កាលពីរដូវក្តៅ​កន្លងមក ក្នុងការទិញ Neymar និង​ Mbappe ក៍ដោយ​តែក្រុមបារាំងមួយនេះ នៅតែមិនអាចខ្វះ Cavani បានដដែល​ ព្រោះថា Cavani តែងតែរកគ្រាប់បាល់បានគ្រប់ការប្រកួតទាំងអស់ ឲ្យក្លិប។ ម្យ៉ាងវិញទៀតនោះ ពត៌មានដែលលេចលឺថា Cavani ចាកចេញនោះ ហើយ ក្លិបស្រវ៉ាចង់បាន Alexis Sanchez នោះប្រហែលជាក្លិបនឹងមិនលក់ Cavani ឡើយ បើទោះបីជាក្លិបនឹងទិញ Sanchez នៅខែមករាខាងមុខនេះក៍ដោយ។

ដូច្នេះហើយ ក្រុម Paris Saint Germain ទំនងជាមិនលក់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ឡើយ ព្រោះថា ខ្សែប្រយុទ្ធរូបនេះ នៅតែរក្សាទម្រង់លេងយ៉ាងល្អ ឲ្យក្លិបបារាំង នាពេលបច្ចុប្បន្ននេះ។

//www.youtube.com/watch?v=bbVWD_LMNRk

មតិយោបល់