អ្នកប្រដាល់មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ ផន ប៊ុនម៉ៅ បានយកឈ្នះ រ៉ា សារ៉ែម ដែលជាកូនសិស្សក្លិបពន្លឺណេអុង ដោយពិន្ទុ បន្ទាប់ពីតតាំងគ្នាអស់រយៈពេល ៣ទឹកពេញ ក្នុងកម្មវិធីជើងឯក TV5 Knock Out Series by K.cement ទម្ងន់ ៦៥ គីឡូក្រាម កាលពីម្សិលមិញ។
ក្នុងជំនួបពានរង្វាន់នេះដែរក៏មានមួយគូទៀត ដោកីឡាករ រ័ត្ន ដារ៉ា បានយកឈ្នះអ្នកប្រដាល់ សៀន វិបុល ដោយពិន្ទុដូចគ្នា ។ ដូច្នេះហើយ ផន ប៊ុនម៉ៅ នឹង រ័ត្ន ដារ៉ា ដែលសុទ្ធតែឈ្នះក្នុងការប្រកួត នឹងត្រូវឡើងទៅវគ្គ ៨នាក់ ជាបន្តទៀត ស្របពេលដែលអ្នកដែលចាញ់ ហាលស្នាប់ដៃត្រឹមវគ្គនេះ។ ចំពោះការប្រកួតជាលក្ខណៈអន្តរជាតិជាតិ ដែលជាការជួបគ្នារវាង ឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានយកឈ្នះ កីឡាកររបស់ប្រទេសថៃ Roeun Thai ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ដោយពិន្ទុ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះចម្រាញ់រកកីឡាករដែលខ្លាំងនោះ នឹងធ្វើជា ៣ ដំណាក់កាល ដោយក្នុងចំណោម ៣២នាក់ ក្នុងដំណាក់ទី១ ចម្រាញ់ទុក ១៦នាក់, ដំណាក់កាលទី២ ទុក ៨នាក់ នឹងដំណាក់កាលទី៣ ដែលការប្រកួតតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ ខណៈដែលអ្នកឈ្នះប្រកួតបន្តរហូត ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់ ៦៥ គីឡូក្រាម៕
ផន ប៊ុនម៉ៅ ក្រហម
មតិយោបល់