នេះគឺជាលើកដំបូងហើយ សម្រាប់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលបានផ្ញើសារប្រកបដោយភាពចុកឈាមទៅដល់ក្រុមស្តេចស Real Madrid ដែលមានបំណងចង់បានរូបគេនោះ។
បើយោងទៅតាម London Everning Standard បានឲ្យដឹងថា ខ្សែប្រយុទ្ធ Harry Kane បានឆ្លើយតបយ៉ាងមានន័យបំផុតទៅកាន់ក្រុម Real Madrid ។ ក្នុងនោះដែរ ប្រភពខាងលើនេះដដែលបានឲ្យដឹងបន្ថែមទៀតថា Kane នឹងមិនចាកចេញពីក្រុម Tottenham Hotspur ឡើយ បើទោះបីជាមានក្រុមណាមួយដែលហ៊ានចំណាយលុយច្រើនកប់ពពក ក្នុងការចង់បានរូបគេក៍ដោយ។ ការសម្រេចចិត្តមិនផ្លាស់ទ្រនុំនេះដែរ Harry Kane មានបំណងចង់បញ្ចប់អាជីពនៅក្លិបមួយនេះ ដែលជាក្លិបបានធ្វើឲ្យរូបគេល្បីល្បាញ ក្នុងពិភពបាល់ទាត់។
ម្យ៉ាងវិញទៀតនោះ Kane ចង់ឲ្យអ្នកគាំទ្រទាំងអស់ នៅតែចាត់ទុករូបគេ ជាកីឡាកររបស់ក្លិបរហូត ព្រោះថាពេលដែល Kane ចាកចេញនោះ អាចប្រឈមមុខនឹងការប្រកួតជាមួយ Spurs ក្នុងថ្ងៃណាមួយ ដែលនេះ មិនមែនជាការចង់បានរបស់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះឡើយ។ យ៉ាងណាវិញ នេះគ្រាន់តែជាការចង់បានរបស់តារាដ៍ឆ្នើមរូបនេះប៉ុណ្ណោះ ខណៈការពិតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះថា Gareth Bale ក៍ធ្លាប់និយាយសម្តីប្រហាក់ប្រហែលនេះ ដែរ មុនពេលផ្លាស់ទៅកាន់ Real Madrid តែលទ្ធផលចុងក្រោយ Bale នៅតែផ្លាស់ទៅកាន់ Real Madrid ដដែល។
ដូច្នេះហើយ រង់ចាំមើលថា តើខ្សែប្រយុទ្ធ Harry Kane ពិតជាអាចបន្តនៅ Tottenham រហូតដល់ចូលនិវត្តន៍ ឬចាកចេញពីក្លិបទៅកាន់ក្លិបថ្មីនោះ។



មតិយោបល់