Daniel Sturridge កំពុងតែចង់ចាកចេញពីក្រុម ហង្សក្រហម Liverpool យ៉ាងខ្លាំង ដោយសារតែរូបគេចង់បានតំណែងលេងនៅក្នុងក្រុមជម្រើសជាតិ ដែលរូបគេខកខានមិនបានលេងមួយរយៈកន្លងមកនេះ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Sturridge នឹងមិនបន្តអនាគត់របស់ពួកគេនៅ Liverpool ទៀតឡើយ ព្រោះថាការលេងនៅក្លិបមួយនេះ បានធ្វើឲ្យរូបគេបាត់បង់ឱកាសនៅក្រុមជម្រើសជាតិអង់គ្លេស។ ជាក់សតែងណាស់ Daniel Sturridge ចង់ស្វែងរកទ្រនុំថ្មី ដែលផ្តល់ឱកាសឲ្យរូបគេបានបង្ហាញខ្លួនច្រើនក្នុងទីលាន រួមទាំងអាចធ្វើឲ្យរូបគេ មានវត្តមាននៅក្នុងការប្រកួត World Cup នៅរុស្សីឆ្នាំក្រោយនេះផងដែរ។
តាមការឲ្យដឹងពីប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា នៅខែមករាខាងមុខនេះ Sturridge នឹងចាកចេញពី Liverpool ហើយ ថ្វីបើ World Cup ជិតមកដល់ក្តី តែឱកាសលេង ៥-៦ ខែទៀតនោះ នឹងអាចធ្វើឲ្យរូបគេត្រូវបានលោក Southgate ជ្រើសឲ្យចូលលេងក្នុងក្រុមជម្រើសជាតិ វិញផងដែរ។ ក៍ប៉ុន្តែ នៅមិនទាន់ទទួលបានប្រភពច្បាស់ពីការ ផ្លាស់ទៅកាន់ក្លិបណាមួយនៅឡើយទេ របស់ Daniel Sturridge នោះ គ្រាន់តែដឹងថា ខ្សែប្រយុទ្ធរូបនេះនឹងចាកចេញពីក្រុមហង្សក្រហម Liverpool ប៉ុណ្ណោះ។
ដូច្នេះហើយ រង់ចាំមើលថា តើនៅខែមករាខាងមុខនេះ Daniel Sturridge នឹងផ្លាស់ទៅកាន់ក្លិបណា? ហើយក្លិបថ្មីនោះ អាចធ្វើឲ្យគេទទួលបាននូវក្តីបំណងរបស់គេ ឬក៍យ៉ាងណា?



មតិយោបល់