ព័ត៌មានកីឡា

Bale ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​របស់​វែល ​ជា​លើក​ទី​៤

ខ្សែប្រយុទ្ធ Gareth Bale ទទួលបានពានរង្វាន់កិត្តិយសកីឡាករល្អជាងគេប្រចាំឆ្នាំរបស់ប្រទេសវែលជាលើកទី៤ជាប់គ្នាហើយ ក្រោយពីរូបគេបានជួយក្រុមមួយនេះបានច្រើនក្នុងការប្រកួតធំៗជាពិសេសគឺនៅព្រឹត្តិការណ៍ Euro 2016 តែម្ដង។

Bale ធ្វើបានល្អមែនទែនក្នុងការប្រកួតនៅ Euro ដោយខ្លួនរកបាន៣គ្រាប់នៅវគ្គសន្សំពិន្ទុតាមពូល ខណ:ដែលរូបគេក៏បានជួយប្រទេសមួយនេះបង្កើតប្រវត្តិសាស្ត្រឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងផងដែរ។ មួយវិញទៀតនៅក្លឹបអាជីពវិញ អតីតកីឡាករ Spurs រូបនេះ បានជួយក្លឹប Real Madrid ឈ្នះពាន UEFA Champions League ដែរ ក្នុងឆ្នាំ២០១៦។

ជាមួយនិង៦៤ប្រកួតឱ្យជម្រើសជាតិវែល Bale ក៏បានចុះកុងត្រាថ្មីជាមួយ Real Madrid រួចរាល់ហើយដែរ ដោយកុងត្រាថ្មីនោះរូបគេជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្បីៗផ្សេងទៀត ដែលទទួលបានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ច្រើនជាងគេ៕

 

 

 

មតិយោបល់