ព័ត៌មានកីឡា

PSG កំពុងរកដំណោះស្រាយកុំឲ្យ Neymar ចាកចេញ

ក្រុម Paris Saint Germain បានសម្រេចចិត្ត អន្ទងលោក Jose Mourinho ឲ្យមកដឹកនាំក្លិបបារាំងមួយនេះ នៅរដូវកាលក្រោយ ដើម្បីឲ្យលោក មកពង្រឹងក្លិប ដើម្បីឈ្នះ Champion League រដូវកាលក្រោយ រួមទាំងអាចរក្សាខ្សែប្រយុទ្ធឆ្នើម Neymar កុំឲ្យចាកចេញផងដែរ។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា Paris Saint Germain មមាញឹកយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន បន្ទាប់ពីការនាំយកកីឡាករសំណព្វចិត្ត Neymar នារដូវក្តៅកន្លងមក។ ជាក់ស្តែងណាស់ បន្ទាប់ពី ទទួលបានតំណឹងថា Neymar អាចនឹងចាកចេញ ប្រសិនបើក្លិបមិនឈ្នះ Champion League នោះ បានធ្វើឲ្យ ក្រុម Paris Saint Germain សម្រេចចិត្តត្រូវ​តែនាំយកលោក Jose Mourinho មកដឹកនាំក្លិប។ យ៉ាងណាវិញ លោក Mourinho កំពុងតែដឹកនាំក្រុមបីសាចក្រហម Manchester United នាពេលបច្ចុប្បន្ននេះ តែអនាគត់របស់គ្រូបង្វឹកព័រទុយហ្គាល់រូបនេះ នៅស្រពិច​ស្រពិល ប្រសិនបើដឹកនាំមិនជោគជ័យ ក្នុងរដូវកាលនេះ។

ក៍ប៉ុន្តែ សម្រាប់ Paris Saint Germain វិញ មិនខ្វល់ពី​ការដឹកនាំរបស់លោក Jose Mourinho នាពេលបច្ចុប្បន្ន​នេះ មានកម្រិតណាឡើយ ក្លិបបារាំងមួយនេះ ចង់បានគ្រូ​បង្វឹករូបនេះ ដោយម្លឹងឃើញទៅលើភាពជោគជ័យនាពេល​កន្លងមក ក្នុងការដឹកនាំក្រុមមិនសូវមានឈ្មោះ។ ជាក់ស្តែងដូចជាកាលពីឆ្នាំ ២០០៤ លោកដឹកនាំ Porto ឈ្នះពាន Champion League និង១ឆ្នាំក្រោយមកឈ្នះ Europa League រួចបន្តមកដឹកនាំ Chelsea ឲ្យស្គាល់ ការឈ្នះពាន Premier League និងទៅជួយ Inter Milan ឲ្យឈ្នះពាន Champion League ទៀត ខណៈការដឹកនាំ Real Madrid និងត្រឡប់មកកាន់ Chelsea វិញ ហើយចុងក្រោយនៅ Man Utd នេះដែរ លោក Jose Mourinho បានបន្សល់ពានទុកឲ្យក្លិបទាំងអស់នេះដែរ។

ដូច្នេះហើយក្តីសង្ឃឹមរបស់ក្រុម Paris Saint Germain គឺចង់បានលោក Jose Mourinho ទៅដឹកនាំក្លិបនៅរដូវ​កាលក្រោយ និងព្យាយាមលួងលោម Neymar កុំឲ្យចាកចេញទៅកាន់ Real Madrid បាននោះ។

មតិយោបល់