ព័ត៌មានកីឡា

Buriram United បានកំណត់គោលដៅលើកីឡាករវៀតណាមម្នាក់ បន្ទាប់ពីប្តូបទប្បញ្ញត្តិថ្មី

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃក្រុមម្ចាស់ជើងឯក Buriram United បានសម្លឹងមើលកីឡាករបាល់ទាត់វៀតណាមម្នាក់។ ដូចដែលបានរាយការណ៍ដោយ THSPORT ក្រុមថៃនេះជិតឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករដែលកំពុងលេងឱ្យក្រុម V.League ហើយ។

ប្រសិនបើការចុះហត្ថលេខាត្រូវបានបញ្ចប់អ្នកលេងដែលមាននាមត្រកូលថា Nguyen នឹងលេងក្នុងក្របខ័ណ្ឌ Thai League 1 នៅរដូវកាលក្រោយ។ ការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ ២០១៨ តម្រូវឲ្យកីឡាកររបស់អាស៊ាននឹងត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌ Thai Premier League និង Thai Division 1 League បន្ថែម។

ក្រោមបទប្បញ្ញត្តិថ្មីនេះក្លិប Thai Premier League និងក្លិប Thai Division 1 League នឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករបរទេស ៣ នាក់, កីឡាករអាស៊ីម្នាក់ និងកីឡាករអាស៊ានម្នាក់។ ខណៈពីមុនក្លិបត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករបរទេស ៤ នាក់ និងកីឡាករអាស៊ីម្នាក់។

បទប្បញ្ញត្តិថ្មីនេះអនុវត្តចំពោះកីឡាករមកពីប្រទេសអាស៊ានទាំង ៩ ដែលរួមមានដូចជា៖ ប្រទេសប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ភូមា, ហ្វីលីពីន, សិង្ហបុរី និងវៀតណាម៕

មតិយោបល់