ព័ត៌មានកីឡា

Joachim Low អាចមកដឹកនាំ Arsenal នៅរដូវក្តៅក្រោយ

ក្រោយពីលោក Arsene Wenger ដឹកនាំក្រុមកាំភ្លើងធំ Arsenal មិនបានល្អនា​មួយរយ:ចុងក្រោយនេះ បានធ្វើឲ្យតំណែងរបស់តាបារាំង ហាក់រង្គោះរង្គើ និងឈានទៅរកការបណ្តេញចេញផងដែរ។

យ៉ាងណាវិញ តាមរយ:ការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា​ លោ​ក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ កំពុងតែត្រូវបានក្រុមកាំ​ភ្លើងធំ Arsenal ចាប់អារម្មណ៍ចង់បានលោកទៅដឹកនាំក្លិប នៅរដូវកាលក្រោយ​នេះ។ Arsenal នៅមិនទាន់បណ្តេញលោក Arsene Wenger នៅឡើយទេ ដោយសម្រេចចិត្តឲ្យលោកដឹកនាំរហូតដល់ចប់រដូវកាលនេះសិន ខណ:ក្លិបបាន​ចាប់ផ្តើមស្វែងរកអ្នកជំនួសតំណែងតាបារាំងរូបនេះ។

ការចង់បានលោក Joachim Low មកដឹកនាំនៅរដូវកាលក្រោយនេះដែរ ដោយសារតែគ្រូបង្វឹកអាឡឺម៉ង់រូបនេះ គឺជាបុគ្គល ដ៍មានប្រជាប្រិយភាពមួយរូប​ក្នុង​ពិភពបាល់ទាត់ ដោយលោកធ្លាប់ដឹកនាំអាឡឺម៉ង់ឲ្យទទួលបាន​ជោគជ័យយ៉ាងច្រើននាពេលកន្លងមកនេះ។ ម្យ៉ាងវិញទៀត Arsenal រង់ចាំដល់ ព្រឹត្តិការណ័៍ World Cup នៅរុស្ស៊ីចប់សិន ទើបក្លិបនាំយកលោក Joachim Low មកកាន់អង់គ្លេស ក្នុងន័យឲ្យលោក Low បញ្ចប់ការដឹកនាំក្រុមជម្រើស​​ជាតិ​អាឡឺម៉ង់ចប់សិន។

យ៉ាងណាវិញ នេះគ្រាន់តែជាការចាប់អារម្មណ៍ របស់ក្រុម​កាំភ្លើងធំ Arsenal ប៉ុណ្ណោះ ខណ:ការពិតមិនទាន់ដឹងច្បាស់នៅឡើយទេ តែ Arsenal ចង់បានលោក Joachim Low មកដកនាំក្លិបយ៉ាងខ្លាំង ជាជាងការ​ចង់បាន Theirry Henry និង Carlo Ancelotti មកកាន់ Emirates Staduim ។

មតិយោបល់