ព័ត៌មានកីឡា

Ronaldo និង Bale ដូចណាត់គ្នាទាត់បាល់ Bicycle

ការស៊ុតបាល់បកក្រោយ Bicycle របស់ខ្សែប្រយុទ្ធវែល Gareth Bale កាលពីវគ្គផ្តាច់ព្រ័ត្រកន្លងមកនេះ មិនត្រឹមតែជាគ្រាប់បាល់អស្ចារ្យឡើយ តែវាជា​គ្រាប់បាល់មួយ ដូចណាត់គ្នាស៊ុតជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo អញ្ចឹង។

បើតាមការវិភាគរបស់ ESPN reports បានឲ្យដឹងថា គ្រាប់បាល់ដែល Gareth Bale ស៊ុតបកក្រោយ និងគ្រាប់បាល់ដែល Criatiano Ronaldo ស៊ុតបកក្រោយ​កាលពីជួបជាមួយក្រុមសេះបង្កង់ Juventus មានវេលាខុសគ្នា តែ២វិនាទី​ប៉ុណ្ណោះ។ ជាការពិតណាស់ Ronaldo បានស៊ុតបកក្រោយលើក្រុម Juventus នៅនាទីទី ៦៣:០១ ខណ:គ្រាប់បាល់របស់ Gareth Bale វិញធ្វើបានក្នុងនាទីតែ​មួយដូចគ្នានឹង Ronaldo ដែរ ពោលគឺចាញ់តែ២វិនាទីប៉ុណ្ណោះ ដោយទាត់បកក្រោយចូលទីនៅនាទីទី ៦៣:០៣ ។ តាមរយ:គ្រាប់បាល់ទាំង២នេះ​ដែរ បង្ហាញឲ្យឃើញថា Ronaldo និង Bale ហាក់ដូចជាណាត់គ្នា ទាត់បាល់​បញ្ចូលទីនេះអ៊ីចឹង ព្រោះថាអំឡុងគ្រាប់បាល់ស៊ុត ស្ថិតនៅក្នុងនាទីតែមួយ តែខុសត្រង់លើសខ្វះគ្នា ២វិនាទីប៉ុណ្ណោះ។

ដូច្នេះហើយ រវាងគ្រាប់បាល់ Cristiano Ronldo និង Garerh Bale សុទ្ធសឹងជា​គ្រាប់បាល់ល្អ និងអស្ចារ្យដូចគ្នា ដែលកម្រមានកីឡាករណាអាចធ្វើបាន​ល្អបែបនេះណាស់ គឺមានភាគតិចណាស់។

 

មតិយោបល់