ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២២ ជាការបញ្ចប់វគ្គសន្សំពិន្ទុ ដោយក្រុមបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) ត្រូវទទួលស្វាគមន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច នៅលើវាល់ស្មៅធម្មជាតិនៃកីឡដ្ឋានស្ដាតចាស់។
គិតត្រឹម ២១ប្រកួត កន្លងមក ទ័ព កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៤ ដោយឈ្នះ ១៣ដង ស្មើរ ៣ដង និងចាញ់ ៥ដង កំពុងមាន ៤២ ពិន្ទុក្នុងដៃ។ ស្របពេលដែល ប៉ូលិស កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយ ២១ប្រកួត ក្នុងនោះឈ្នះ ៨ដង ស្មើ ៥ដង និងចាញ់ ៨ដង ដោយកំពុងមាន ២៩ ពិន្ទុនៅក្នុងដៃ។ ខណ:ដែល ទ័ព ទទួលបានឱកាសប្រជែងក្រុមកំពូលតារាង បើទោះបីជាចាញ់ក៏ដោយ តែបើឈ្នះអាចឡើងទៅលេខ៣ បើបឹងកេតចាញ់ក្នុងជំនួបសប្តាហ៍ចុងក្រោយនេះ។
ប្រវត្តជួបគ្នា ៥លើក ចុងក្រោយក្នុងលីគ៖
ថ្ងៃទី០៤ ខែកក្កដា ២០១៥ ក្រសួងការពារជាតិ ១-១ អគ្គស្នងការដ្ឋាននគរបាលជាតិ
ថ្ងៃទី១៣ ខែកក្កដា ២០១៥ អគ្គស្នងការដ្ឋាននគរបាលជាតិ ០-២ ក្រសួងការពារជាតិ
ថ្ងៃទី២០ ខែកុម្ភៈ ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-៤ ក្រសួងការពារជាតិ
ថ្ងៃទី១៨ ខែមិថុនា ២០១៦ ក្រសួងការពារជាតិ ២-០ អគ្គស្នងការដ្ឋាននគរបាលជាតិ
ថ្ងៃទី១៩ ខែមិនា ២០១៧ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ ក្រសួងការពារជាតិ
មតិយោបល់