ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានប្រកាសកីឡាករចំនួន ២៥ នាក់ សម្រាប់ការប្រកួតមិត្តភាពជាមួយ ប្រេស៊ីល និង បែលហ្ស៊ិក នៅថ្ងៃទី ១០ និង ១៤ ខែវិច្ឆិកា ខាងមុខនេះ។
គួរឱ្យកត់សំគាល់ថាលោក Vahid Halilhodzic ដែលជាគ្រូបង្វឹករបស់ក្រុមសាំម៉ូរៃ បានសម្រេចលុបឈ្មោះកីឡាករបីនាក់ ក្នុងនោះមាន Shinji Kagawa, Shinji Okazaki និង Keisuke Honda ចេញពីជម្រេសជាតិជប៉ុន។ មិនត្រឹមតែប៉ណ្ណោះទេ នៅមានខ្សែប្រយុទ្ធរបស់ក្រុម Mainz កីឡាករ Yoshinori Muto និងខ្សែបម្រើ Yuki Kobayashi របស់ Heerenveen ក៏មិនមានឈ្មោះដែរ។
សូមរំលឹកថា ជម្រើសជាតិជប៉ុន បានកក់សំបុត្រ ដើម្បីទៅប្រកួត World Cup នៅឆ្នាំក្រោយរួចហើយ បន្ទាប់ពីឈរនៅចំណាត់ថ្នាក់កំពូលតារាង នៃពូល B ក្នុងយុទ្ធនាការជម្រុះប្រចាំដំបន់អាស៊ី សម្រាប់ទៅប្រទេសរុស្ស៊ី ឆ្នាំ២០១៨ ៕
កីឡាករទាំង ២៥នាក់ មាន៖
អ្នកចាំទី៖ Eiji Kawashima (Metz), Masaaki Higashiguchi (Gamba Osaka), Shusaku Nishikawa (Urawa Red Diamonds)
ខ្សែការពារ៖ Yuto Nagatomo (Inter Milan), Tomoaki Makino (Urawa Red Diamonds), Maya Yoshida (Southampton), Hiroki Sakai (Marseille), Gotoku Sakai (Hamburg), Shintaro Kurumaya (Kawasaki Frontale), Gen Shoji (Kashima Antlers), Genta Miura (Gamba Osaka)
ខ្សែបម្រើ៖ Makoto Hasebe (Eintracht Frankfurt), Shu Kurata (Gamba Osaka), Hotaru Yamaguchi (Cerezo Osaka), Ryota Morioka (Waasland-Beveren), Kazuki Nagasawa, Wataru Endo (both Urawa Red Diamonds), Yosuke Ideguchi (Gamba Osaka)
ខ្សែប្រយុទ្ធ៖ Shinzo Koroki (Urawa Red Diamonds), Takashi Inui (Eibar), Yuya Osako (Cologne), Genki Haraguchi (Hertha Berlin), Kenyu Sugimoto (Cerezo Osaka), Yuya Kubo (Gent), Takuma Asano (Stuttgart)
មតិយោបល់