ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២២ ជាការបញ្ចប់វគ្គសន្សំពិន្ទុ ដោយក្រុមបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត ត្រូវទទួលស្វាគមន៍ បឹងកេត នាវេលាម៉ោង ៦:០០ នាទីល្ងាចនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានស្តាតចាស់។ ខណៈដែលក្រុមភ្ញៀវមានសង្ឃឹមខ្ពស់ក្នុងការទទួលបាន ៣ពិន្ទុ ដើម្បីប្រជែងយកលេខ១ ព្រោះមិនធ្លាប់មានប្រវត្តចាញ់ ម្ចាស់ផ្ទះឡើយ។
គិតត្រឹម ២១ប្រកួត កន្លងមក អាសុីអុឺរ៉ុប កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៩ ដោយឈ្នះ ៥ដង ស្មើរ ៣ដង និងចាញ់ ៥ដង កំពុងមាន ៤២ ពិន្ទុក្នុងដៃ។ ស្របពេលដែល ប៉ូលិស កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយ ២១ប្រកួត ក្នុងនោះឈ្នះ ៨ដង ស្មើ ៣ដង និងចាញ់ ១៣ដង ដោយកំពុងមាន ១៨ ពិន្ទុនៅក្នុងដៃ។ ខណ:ដែល បឹងកេត ទទួលបានឱកាសប្រជែងក្រុមកំពូលតារាង បើទោះបីជាចាញ់ក៏ដោយ តែបើឈ្នះអាចឡើងទៅលេខ១ ប្របើសិនបើព្រះខ័នរាជស្វាយរៀង ចាញ់ឫស្មើក្នុងជំនួបសប្តាហ៍ចុងក្រោយនេះ។
ប្រវត្តជួបគ្នា ៥លើក ចុងក្រោយក្នុងលីគ៖
ថ្ងៃទី២៦ ខែកក្កដា ២០១៥ អាសុីអុឺរ៉ុបយូណាយធីត ០-៦ បឹងកេត
ថ្ងៃទី២៦ ខែកញ្ញា ២០១៥ បឹងកេត ៥-២ អាសុីអុឺរ៉ុបយូណាយធីត
ថ្ងៃទី២១ ខែកុម្ភៈ ២០១៦ បឹងកេត ៣-២ អាសុីអុឺរ៉ុបយូណាយធីត
ថ្ងៃទី១៩ ខែមិថុនា ២០១៦ អាសុីអុឺរ៉ុបយូណាយធីត ០-៥ បឹងកេត
ថ្ងៃទី១៨ ខែមិនា ២០១៧ បឹងកេត ២-១ អាសុីអុឺរ៉ុបយូណាយធីត
មតិយោបល់