ក្នុងជំនួបសប្ដាហ៍ទី ១៥ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានវិលមកវិញបន្ទាប់ពីសម្រាកមួយរយៈដោយ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ និងទទួលស្វាគមន៍ ក្លិបបាល់ទាត់ភ្នំពេញក្រោន នាវេលាម៉ោង ១៥:៣០ នាទីរសៀល ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលើវាលស្មៅនៃកីឡដ្ឋាន គីរីវង់ ខេត្តតាកែវ។
គិតត្រឹមសប្តាហ៍ទី ១៥ នេះ គីរីវង់សុខសែនជ័យ ពុំទាន់ស្គាល់ពាក្យថាឈ្នះទេ ក្នុងលីគកំពូលកម្ពុជានេះ ដោយឆ្លងកាត់ការប្រកួត ១៤ សប្តាហ៍កន្លងមក គឺស្មើ ៣ ដង និងចាញ់ ១១ ដង និងកំពុងមាន ៣ ពិន្ទុក្នុងដៃ ស្ថិតនៅបាតតារាង លេខរៀងទី ១២ ដែលអាចត្រូវកាត់ទៅលេងនៅលីគលំដាប់ទី ២នារដូវកាលក្រោយផងដែរ។ ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ ៣ ក្រោយប្រកួត ១៤ លើកកន្លងមកឈ្នះ ៨ ដង ស្មើ ៣ ដង និងចាញ់ ៣ ដង និងកំពុងមាន ២៧ ពិន្ទុក្នុងដៃស្មើគ្នាជាមួយក្រុមនៅលេខ ២ ក្រសួងការពារជាតិ។
ក្រុមទាំងពីធ្លាប់ជួបគ្នាម្តងរួចមកហើយ កាលពីជើងទី១ ខណៈដែល ភ្នំពេញក្រោន ធ្វើជាម្ចាស់ផ្ទះ និងបានយកឈ្នះ ៦ទល់១ លើក្រុមភ្ញៀវ គីរីវង្សសុខសែនជ័យ នៅលើកីឡដ្ឋាន RSN ។ រង់ចាំមើលថា គីរីវង្ស អាចសងសឹកវិញបានដែរទេ ដែលជាជំនួបក្នុងដីរបស់ខ្លួន។
មតិយោបល់