ព័ត៌មានកីឡា

យ៉ន មេសា រងរបួស ស្របពេលដែល អគ្គិសនីកម្ពុជា ស្គាលតែបរាជ័យ

ខ្សែការពារដ៏ឆ្នើុមរបស់ក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា យ៉ន មេសា បានរងរបួសត្រង់ចង្កេះ បន្ទាប់ពីគ្រូពេទ្យពិនិត្យ ដោយសារមានអាការៈឈឺចាប់ខ្លាំង នេះបើតាមការឲ្យដឹងពីសមីខ្លួនផ្ទាល់។

កីឡាករដែលកំពុងរស់នៅទីក្រុងភ្នំពេញរូបនេះ បានឆ្លើយឆ្លងជាមួយក្រុមការងារ Post Sport ថា៖ ខ្ញុំមានបញ្ហាឈឺត្រង់ចង្កេះនេះយូមកហើយ ប៉ុន្តែនៅស្រាលអាចទ្រំាបាន ក៏ចេះតែជួយក្រុមបន្ត តែពេលនេះវាឈឺខ្លាំង ហើយសម្រេចចិត្តទៅពេទ្យដើម្បីពិនិត្យ នឹងត្រូវសម្រាកប្រហែល ៣ ទៅ ៤ សប្តាហ៍ទៀតទើបអាចចូលហ្វឹកហាត់វិញបាន។ ក្នុងការប្រកួត ៤ សប្តាហ៍កន្លងមក នៃក្របខ័ណ្ឌកំពូលកម្ពុជា អគ្គិសនីកម្ពុជា ស្គាល់តែបរាជ័យប៉ុណ្ណោះ ហើយពេលនេះត្រូវបាត់បង់ខ្សែការពារដ៏សំខាន់ថែមទៀត។

សូមបញ្ជាក់ថា យ៉ន មេសា កំពុងព្យាបាលនាមន្ទីពេទ្យក្នុងស្រុក ខណៈដែលក្របខ័ណ្ឌកំពូលកម្ពុជា នឹងត្រូវត្រលប់មកវិញនាសប្តាហ៍នេះ បន្ទាប់ពីឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៕

មតិយោបល់