ព័ត៌មានកីឡា

សំអឿន ពិដោរ​ បង្ហើបមូលហេតុនៃការពិន័យរបស់គ្រូបង្វឹកទាំងទឹកភ្នែក

បន្ទាប់ពីបានលេចលឺព័ត៌មានថា កីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ២រូប (ច្រឹង ពលរដ្ឋ & សំអឿន ពិដោរ) បានធ្វើខុសវិន័យ ហើយលោកគ្រូ Leonardo បានកាត់ឈ្មោះចេញពីក្រុមមុន ១ថ្ងៃ ប៉ះ U22 ឥណ្ឌូនេសុី​ នោះពេលនេះកីឡាករ សំអឿន ពិដោរ បានបកស្រាយកំហុសទាំងទឹកភ្នែក។

យោងតាមសាមីខ្លួនបាននិយាយពីការពិន័យរបស់គ្រូបង្វឹកទាំងទឹកភ្នែកថា៖ «ខ្ញុំបានដើរចេញទៅក្រៅ ដើម្បីទិញទឹកសុទ្ធ ហើយមិនបានទៅដើរលេងឯណាទេ តែពេលមកដល់បន្ទប់វិញ ត្រូវបានអ្នកឆែកបន្ទប់ ឃើញមានសំបកកំប៉ុងស្រាបៀរ នៅមុខបន្ទប់របស់ខ្ញុំ(ធុងសម្រាម) តែខ្ញុំមិនដឹងថាអ្នកណាយកមកដាក់ទេ ព្រោះខ្ញុំមិនបានផឹកវាទេ»។ សំអឿន ពិដោរ បានបន្ថែមថា ខ្ញុំពិតជាឃើញមានកំប៉ុងនោះមែន ហើយខ្ញុំទទួលស្គាល់កំហុសគ្រាប់យ៉ាងដែលលោកគ្រូបានពិន័យ ព្រោះវានៅបន្ទប់របស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការយល់ច្រឡំពីសំណាក់គ្រូបង្វឹកទៅលើកីឡាកររូបនេះប៉ុណ្ណោះ។

សូមបញ្ជាក់ថា ដោយសារតែនៅបន្ទប់នោះកីឡាករ សំអឿន ពិដោរ និង កីឡាករ ច្រឹង ពលរដ្ឋ ជាអ្នកសម្រាកក្នុងនោះ ជាហេតុធ្វើឲ្យលោកគ្រូ Leonardo បានដាក់ពិន័យឲ្យអ្នកទាំងពីរ៕

មតិយោបល់