ព័ត៌មានកីឡា

Man City ស្គាល់បរាជ័យលើកដំបូងក្រោមស្នាដៃក្រុម Shakhtar Donetsk

បន្ទាប់ពីរក្សាកំណត់ត្រា មិនចាញ់ ជាច្រើនខែកន្លងមក នៅពេលនេះ ក្រុម Manchester City បានស្គាល់ការចាញ់លើកដំបូងហើយ ក្នុងរដូវកាលនេះ។

ជាក់ស្តែងណាស់ ក្រុម Manchester City បានបរាជ័យក្រោមស្នាដៃក្រុមអ៊ុយក្រែន Shakhtar Donetsk ក្នុងលទ្ធផល ២-១ យប់មិញនេះ នាការប្រកួតជុំទី៦ វគ្គចែកពូល UEFA Champion League ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Shakhtar Donetsk អាចរកបាននៅនាទីទី Bernard នៅនាទីទី២៦ និងកីឡាករ Ismaily នៅនាទីទី៣២ ដែលធ្វើឲ្យក្រុមអ៊ុយក្រែនមួយនេះ នាំមុខក្នុងលទ្ធផល ២-០ នៅតង់ទី១ ។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Manchester City បានវាយបកវិញ ដើម្បីរកគ្រាប់បាល់​តាមមកវិញ ក៍ប៉ុន្តែ ក្រុមដែលកំពុងលេងឡើងជើងមួយនេះ រកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតបាល់ ១១ម៉ែត្រ នៅចុងម៉ោងនាទីទី៩០ របស់ខ្សែប្រយុទ្ធ Sergio Aguero ។

ដូច្នេះហើយ ក្រុម Manchester City បានស្គាល់រសជាតិចាញ់ លើកដំបូងក្នុងរដូវកាលថ្មី នេះ ក្រោមស្នាដៃក្រុម Shakhtar Donetsk ខណៈចុងសប្តាហ៍នេះ Man City ត្រូវមានភារកិច្ចយ៉ាងធ្ងន់​ធ្ងរបន្តទៀត ដោយជួបក្រុមគូប្រជែងដ៍ធំ បីសាចក្រហម Mancester United បន្តទៀត។ រង់ចាំមើលថា តើ Manchester City អាចស្តារដើមបានមកវិញ ឬត្រូវក្រុម Manchester United ធ្វើឲ្យបរាជ័យម្តងទៀតនោះ?

https://www.youtube.com/watch?v=9ODOOBRFzD4

មតិយោបល់