Lionel Messi និង Cristiano Ronaldo គឺជាកំពូលកីឡាករបាល់ទាត់នាពេលបច្ចុប្បន្ននេះ ដោយពួកគេបានបំបែកកំណត់ត្រាអស់ជាច្រើនមកហើយ។ យ៉ាងណាមិញ ទន្ទឹមនឹងនោះដែរ កីឡាករទាំង២នេះ ក៏នៅមានកំណត់ត្រាផ្សេងៗទៀតដែរ ដែលពួកគេមិនទាន់បានធ្វើសម្រេចនៅឡើយ ហើយក៏អាចនឹងមិនមានសមត្ថភាពធ្វើវាផងដែរ។
១. រកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League ផ្ដាច់ព្រ័ត្រ
កំណត់ត្រានេះ នៅរក្សាដោយកីឡាករ Di Stefano និង Ferenc Puskas ។ ដោយកីឡាករ២នាក់នេះ រកបាន៧គ្រាប់ក្នុងការប្រកួតផ្ដាច់ព្រ័ត្ររវាង Real Madrid ៧-៤ Frankfurt ឆ្នាំ១៩៦០ ពោលគឺ Puskas រកបាន៤គ្រាប់និង Stefano រកបាន៣គ្រាប់។
២. ឈ្នះពានរង្វាន់ Champions-league បានច្រើនជាងគេ
កំណត់ត្រានេះរក្សាដោយកីឡាករ Francisco Gento ដែលឈ្នះបានដល់ទៅ៦ដងជាមួយក្រុម Real Madrid ។
៣. ឈ្នះពាន Champions-league ជាមួយក្រុមដទៃច្រើន
កំណត់ត្រានេះរក្សាដោយ Clarence Seedorf ដែលឈ្នះពាន Champions-league ជាមួយក្រុម Real Madrid , Ajax និង AC Milan បាន២ដង។
៤. រកគ្រាប់បាល់បានច្រើនជាមួយក្រុមផ្សេងៗគ្នា
កំណត់ត្រានេះ កាន់កាប់ដោយកីឡាករ Zlatan Ibrahimovic ដោយកីឡាកររូបនេះទៅលេង៦ក្លឹប រកបានគ្រាប់បាល់ច្រើនទាំង៦ក្លឹបតែម្ដង។
៥. រកគ្រាប់បាល់បាន Hat-trick ទាំងក្នុងនិងក្រៅដីនៅ Champions-league
កំណត់ត្រានេះធ្វើបានដោយ Luiz Adrian កាលរូបគេលេងនៅ Shakhtar Donetsk នៅឆ្នាំ២០១៤ រកបាន៣គ្រាប់ទាំងក្នុងនិងក្រៅដី ទល់ក្រុម BATE Borisov ។
៦. រកគ្រាប់បាល់បានច្រើនបំផុតក្នុង១រដូវកាលនៅ Champions-league
Radamel Falcao ជាអ្នកកាន់កាប់កំណត់ត្រានេះកាលនៅ Porto ដោយរកបានដល់១៨គ្រាប់។
៧. រកគ្រាប់បាល់បានច្រើនរដូវកាលជាងគេនៅ Champions-league
Ryan Giggs រកគ្រាប់បាល់បានដល់ទៅ១៦រដូវកាលជាមួយ Champions-league ដោយនេះជាកំណត់ត្រាច្រើនជាងគេ។
៨. Hat-trick លឿនជាងគេនៅ Champions-league
កំណត់ត្រានេះរក្សាដោយកីឡាករ Bafetimbi Gomis កាលលេងឱ្យក្រុម Lyon ដោយឈ្នះ Dinamo Zagreb ក្នុងលទ្ធផល ៧-១ កាលឆ្នាំ២០១១។ ដោយកាលនោះរូបគេប្រើពេលតែ៨នាទីប៉ុណ្ណោះ។
៩. ឈ្នះពានរង្វាន់ FIFA World Cup
Messi និង Ronaldo ធ្លាប់ឈ្នះពានរង្វាន់ធំៗជាច្រើន ប៉ុន្តែកីឡាករកំពូល២នាក់នេះ មិនទាន់មានសំណាងឈ្នះពាន FIFA World Cup នោះទេ។
មតិយោបល់