គិតចាប់តាំងពីឆ្នាំ ២០០៥មក នេះគឺជាលើកដំបូងហើយ ដែលការប្រកួតរបស់ក្រុមបីសាចក្រហម Manchester United នៅពានរង្វាន់ FA Cup ក្នុងជុំទី៣ មិនត្រូវបានយកមកផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ BBC One ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ BBC Sports បានឲ្យដឹងថា ជំនួបរវាងក្រុមបីសាចក្រហម Manchester United ជាមួយក្រុម Exeter នៅថ្ងៃទី៥ មករាខាងមុខនេះ នឹងមិនត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ របស់ BBC One ឡើយ។ ជាការពិតណាស់ ហេតុផលដែល BBC One មិនផ្សាយបន្តផ្ទាល់ការប្រកួតរបស់ Man Utd នៅ Old Trafford នេះដែរ ដោយសារតែ FA Cup មានការប្រកួតជាន់ម៉ោងមួយគូដ៍សំខាន់ រវាងក្រុមហង្សក្រហម Liverpool និងក្រុមស្ករគ្រាប់ Everton នៅ Anfield ដែលជាការប្រកួតធំជាង Man Utd ជាមួយ Exeter ។
បើទោះបីជាមានហេតុផលយ៉ាងនេះក្តី តែបើគិតក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ ក្នុងការប្រកួតជុំទី៣ FA Cup នេះ បីសាចក្រហម Manchester United តែងតែត្រូវបាន BBC One ផ្សាយបន្តផ្ទាល់ជានិច្ច ខណៈក្នុងឆ្នាំនេះ បែរជាការប្រកួត ដែលធ្វើឡើងនៅ Old Trafford មិនត្រូវយកទៅផ្សាយបន្តផ្ទាល់ទៅវិញ។ យ៉ាងណាវិញ ការមិនផ្សាយបន្តផ្ទាល់នេះ មិនប៉ះពាល់អ្វីដល់ Man Utd ឡើយ ខណៈក្រុមជើងខ្លាំងមួយនេះ ត្រូវបន្តដំណើរ ទៅកាន់ការប្រកួតវគ្គបន្តទៀត នៅ FA Cup ដើម្បីដណ្តើមពាននេះមកវិញ ក្រោយពីរបូតកាលពីឆ្នាំមុន។
ដច្នេះហើយ BBC One នឹងធ្វើការផ្សាយបន្តផ្ទាល់ ការប្រកួតរវាង Liverpool និង Everton នៅថ្ងៃទី ៥ម្រាខាងមុខនេះ ស្របពេលដែលការប្រកួតរវាង បីសាចក្រហម Manchester United និង Exeter មិនត្រូងបានផ្សាយបន្តផ្ទាល់ឡើយ។
មតិយោបល់