ក្រុមអធិរាជស Real Madrid បានលុតក្រុម Sevilla យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០ មិនឲ្យតដៃបានឡើយ ស្របពេលដែលខ្សែប្រយុទ្ធលំដាប់កំពូល Cristiano Ronaldo ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតនេះ។
ជាក់ស្តែងណាស់ Real Madrid បានបំបាក់ក្រុមជើងខ្លាំង Sevilla មិនឲ្យតដៃបានឡើយ ក្នុងលទ្ធផល ៥-០ យប់មិញនេះ។ ៥គ្រាប់របស់ក្រុម Real Madrid រកបានដោយ ខ្សែការពារ Nacho Fernandez នៅនាទីទី៣, Cristiano Ronaldo ២គ្រាប់ នៅនាទី២ និងទាត់បាល់ ១១ម៉ែត្រនៅនាទីទី៣១, Toni Kroos នៅនាទីទី៣៨ និងកីឡាករ Achraf Hakimi នៅនាទីទី៤២។ តាមរយៈការស៊ុតយ៉ាងអស្ចារ្យនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបាន ៤គ្រាប់ហើយនៅ Laliga ថ្វីបើមិនច្រើនដូចកីឡាករផ្សេងៗ តែវាជាការចាប់ផ្តើមយ៉ាងល្អឡើងវិញ របស់កីឡាកររូបនេះ បន្ទាប់ពីទទួល Balon D’Or ។
គួរបញ្ជាក់ផងដែរថា Real Madrid នៅតែជាក្រុមប្រជែងពានឆ្នាំនេះដដែល បើទោះបីជាក្រុម Barcelona បាននាំមុខ ៥ពិន្ទុ ( នៅសល់១ប្រកួតក្នុងដៃ) ក៍ដោយ។ ដូច្នេះហើយ Real Madrid ចាប់ផ្តើ់ល្អឡើងវិញហើយ នៅក្របខ័ណ្ឌ Laliga ខណៈ Ronaldo ក៍ចាប់ផ្តើមក្លាយជាអ្នករកគ្រាប់បាល់ឲ្យក្រុម Real Madrid ឡើងវិញផងដែរ។




https://www.youtube.com/watch?v=rJ6SyvwnPd0
មតិយោបល់