ក្រុមការពារជើងឯកចាស់ ស្តេចស Real Madrid ត្រូវធ្វើការងារយ៉ាងខ្លាំង នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ UEFA Champion League នេះ ដោយត្រូវជួបក្រុមខ្លាំង Paris Saint Germain របស់បារាំង។
នេះគឺជាការប្រកួត គូខ្លាំងមួយក្នុងចំណោម៨គូ ដែលត្រូវលេងនៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champion League រដូវកាលថ្មីនេះ។ ជាក់ស្តែងណាស់ Real Madrid ត្រូវប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ក្នុងការជួបជាមួយក្រុមកំពុងឡើងជើង Paris Saint Germain ។ គួរបញ្ជាក់ផងដែរថា Real Madrid គឺជាក្រុមការពារជើងឯកចាស់ តែសម្រាប់ការឡើងមកលេងក្នុងវគ្គ១៦ក្រុមចុងក្រោយនេះ ហាក់ដូចជារនាំងដ៍ធំមួយ ដែលអាចរារាំង Real Madrid ក្នុងការការពារជើងឯករបស់ពួកគេផងដែរ។
យ៉ាងណាវិញ សម្រាប់ក្រុម Paris Saint Germain វិញ ក៍មិនងាយស្រួលឡើយ ព្រោះថារដូវកាលនេះ ក្រុមបារាំងមួយនេះ បានចំណាយលុយយ៉ាងច្រើន ក្នុងការទិញកីឡាករ ដើម្បីមហិច្ចតាពាន Champion League ។ ជាក់ស្តែងណាស់ ក្នុងវគ្គចែកពូលកន្លងមក Paris Saint Germain ធ្វើបានយ៉ាងល្អ ដោយឈរកំពូលតារាង ក្រោយពី៦ប្រកួតចាញ់តែ១ប្រកួតគត់ គឺចាញ់ក្រុម Bayern Munich ៣-១ ក្រៅពីនោះឈ្នះរហូត។ ក៍ប៉ុន្តែ សម្រាប់វគ្គ១៦ក្រុមចុងក្រោយនេះ បានធ្វើឲ្យពន្លឺក្តីសង្ឃឹម ឈ្នះពាន របស់ Paris Saint Germain ចាប់ផ្តើមបាត់បង់ជាបណ្តើរៗ ព្រោះថា ការជួបជាមួយ Real Madrid ជាឿងមិនល្អឡើយ សម្រាប់ក្រុមបារាំងមួយនេះ ស្របពេលដែល PSG មានប្រវត្តិមិនល្អឡើយ ពេលប៉ះ Real Madrid នៅ Champion League ។
គួរបញ្ជាក់ផងដែរថា ជំនួបចុងក្រោយទាំ២ លើករបស់ក្រុមទាំង២លើក នៅ Champion League កាលពីឆ្នាំ ២០១៥-២០១៦ កន្លងមកក្នុងវគ្គចែកពូល ក្នុងដី Real Madrid ក្លិបអេស្ប៉ាញមួយនេះ បានយកឈ្នះ ក្នុងលទ្ធផល ១-០ និងបកទៅកាន់ទឹកដី Paris Saint Germain វិញ បានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ។ ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរវាងក្រុមនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ ដែល Real Madrid បើកទ្វារ Santiago Bernabeu ទទួលក្រុម Paris Saint Germain និងបកទៅទឹកដីបារាំងវិញ នៅថ្ងៃទី៦ មីនា បន្ទាប់ទៀត។
មតិយោបល់