ខ្សែប្រយុទ្ធរបស់ក្លិប ភ្នំពេញក្រោយ កីឡាករ កែវ សុខផេង បានទៅចូលរួមជាមួយក្លិប PKNP FC (Perak State Development Corporation Football Club) នៅលីគកំពូលនៃប្រទេសម៉ាឡេស៊ី នឹងបានឈានដល់ការចុះកិច្ចសន្យាជាផ្លូវការ។
បន្ទាប់ពីជាប់តេស្តពិនិត្យសុខភាពរួចរាល់ កែវ សុខផេង បានចុះកិច្ចសន្យារយៈពេល១ឆ្នាំ ពោលគឺរាប់ចាប់ពីខែធ្នូនេះ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៨ ។ ក្រៅពីប្រាក់ខែ កីឡាករកម្ពុជារូបនេះ ទទួលបានរថយន្ត ១គ្រឿង សម្រាប់ធ្វើដំណើរ និងមានផ្ទះ ១ខ្នង សម្រាប់ស្នាក់នៅ។
ដូច្នេះហើយ សុខផេង នឹងបានលេងជាមួយអតីតមិត្តរួមក្រុមក្នុងក្លិប ភ្នំពេញក្រោន គឺខ្សែប្រយុទ្ធកូរ៉េខាងត្បូង Gi Sung Yeon ដែលបានចុះកិច្ចសន្យាលេងនៅ PKNP FC ដូចគ្នា៕
មតិយោបល់