ព័ត៌មានកីឡា

Zlatan បង្ហើបគម្រោងទៅអនាគត ក្រោយចូលនិវត្តន៍

ខ្សែប្រយុទ្ធ Zlatan Ibrahimovic មានគម្រោងសម្រាប់អនាគតរបស់ខ្លួនរួចស្រេចទៅហើយ ពោលគឺបន្ទាប់ពីរូបគេចូលនិវត្តន៍នឹងធ្វើជាគ្រូបង្វឹកដែលមាន Jose Mourinho ជាអ្នកណែនាំ។

Zlatan បាននិយាយគម្រោងនេះជាមួយលោក Jose Mourinho ហើយ ខណ:ដែលក្លឹប Manchester United នេះ អាចជាក្លឹបចុងក្រោយរបស់គេក្នុងនាមជាកីឡាករបាល់ទាត់។ ដើម្បីជាការត្រៀមខ្លួនធ្វើជាគ្រូបង្វឹកនេះ កីឡាករវ័យ៣៤ឆ្នាំខាងលើបានទៅហាត់រៀន ក៏ដូចជាតែងតែមើលគំរូររបស់ Mourinho ជានិច្ចនៅក្លឹប Man Utd ។

Zlantan111 (2)

ប្រភពមួយចេញពីក្លឹបបិសាចក្រហមផ្ទាល់បាននិយាយថា៖ “Zlatan មានគម្រោងរួចហើយ ដោយរូបគេនឹងដើរតាមគន្លងរបស់ Mourinho ក្លាយជាគ្រូបង្វឹកម្នាក់។ បើទោះជាមិនដឹងថាឆ្នាំណា គាត់ចូលនិវត្តន៍មែន ប៉ុន្តែអ្វីគ្រប់យ៉ាងដើរតាមផែនការអស់ហើយ”។

ទាក់ទិននឹងរឿងចូលនិវត្តន៍នេះដែរ គ្រូបង្វឹកក្រុមបិសាចក្រហមបានបញ្ជាក់ដែរថាលោកអាចនឹងតកុងត្រាឱ្យអតីតខ្សែប្រយុទ្ធរបស់ PSG រូបនេះមួយឆ្នាំទៀតនៅ Old Trafford ដើម្បីឱ្យគេសម្រេចសមិទ្ធផលបានច្រើន៕

 

 

មតិយោបល់