ព័ត៌មានកីឡា

គ្រូបង្វឹក Lao Toyota FC ថាវាជារឿងអស្ចារ្យណាស់ដែលយើងអាចតាមស្មើមកវិញ

កាលពីម្សិលមិញ ក្រុមបាល់ទាត់ Lao Toyota FC របស់ប្រទេសឡាវ បានវាយបកតាមស្មើ បឹងកេត ដោយលទ្ធផលស្មើ ៣ទល់៣ នាពហុកីឡដ្ឋានជាតិ ក្នុងពានរង្វាន់ AFC Cup 2018 វគ្គជម្រុះ ជើងទី១។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក Jun Fukuda គ្រូបង្វឹកក្រុមឡាវបាននិយាយថា៖ «សម្រាប់ក្រុមយើង គឺមានឱកាសជាច្រើននៅក្នុងទាត់បាល់បញ្ចូលទី ប៉ុន្តែយើងធ្វើមិនបានល្អ រហូតដល់លទ្ធផល បឹងកេត នាំមុខ ៣ទល់១ ទោះបីជាយ៉ាងណាក៏ដោយ យើងបានពង្រឹងទៅលើអារម្មណ៍របស់កីឡាករ ហើយបានធ្វើវាយ៉ាងល្អមកវិញ។ ទោះជាយ៉ាងណា យើងមកដើម្បីឈ្នះ តែយើងត្រូវបានគេនាំមុខ ៣ទល់១ ហើយយើងបានវាយបកមកវិញដោយបញ្ចប់លទ្ធផល ៣ទល់៣ សម្រាប់ខ្ញុំវាពិតជាអស្ចារ្យណាស់ ប៉ុន្តែយើងនៅមួយប្រកួតទៀត វាពិតជាពិបាកហើយ យើងក៏ទន្ទឹងរងចាំដូចគ្នា»។

គួរបញ្ជាក់ថា ការប្រកួតជើងទី២ រវាង បឹងកេត នឹង Lao Toyota FC នឹងត្រូវធ្វើឡើង នៅថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅទឹកដីប្រទេសឡាវវិញម្តង នាកីឡដ្ឋាន National Stadium KM16 ៕

មតិយោបល់